ព័ត៌មានអន្ដរជាតិ
ពលករ មីយ៉ាន់ម៉ា ជិត ៣០០នាក់ប្រមូលផ្តុំគ្នាទាមទារដំណោះស្រាយចំពោះមេខ្យល់ ថៃ
ប្រភពព័ត៌មានបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ មានពលករមីយ៉ាន់ម៉ាប្រមាណ ៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យគាំពារ និងសុខុមាលភាពការងារខេត្តសាមុតសាខន ដើម្បីតវ៉ាទាមទារឱ្យមន្ត្រីរដ្ឋាភិបាលថៃដែលពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហាមេខ្យល់ថៃដែលបានប្រមូលលុយពីពលករមីយ៉ាន់ម៉ាក្នុងម្នាក់ៗជាង១ម៉ឺនបាត ជាថ្នូរនឹងការបានចូលធ្វើការងារនៅក្នុងរោងចក្រផលិតត្រីខកំប៉ុងនាំចេញមួយកន្លែង ស្ថិតនៅក្នុងស្រុក/ខេត្តសាមុតសាខន ដែលអស់រយៈពេលជាង៤ខែបានកន្លងមកហើយ ប៉ុន្តែពលករភាគច្រើននៅតែមិនទាន់មាននរណាហៅឱ្យចូលធ្វើការឡើយ។

យោងតាមការសាកសួរស្ត្រីម្នាក់ដែលជាអ្នកសម្របសម្រួលក្រុមពលករមីយ៉ាន់ម៉ាដែលដឹងរឿងរ៉ាវនេះបានឱ្យដឹងថា មានមេខ្យល់ថៃម្នាក់ដែលគេស្គាល់ថា ឈ្មោះ ធី បានទាក់ទងនិងទារប្រាក់ពីពលករមីយ៉ាន់ម៉ាចំនួន ៤០០នាក់ ក្នុងម្នាក់ៗជាង ១ម៉ឺនបាត ជាថ្នូរនឹងការបានចូលធ្វើការងារក្នុងរោងចក្រផលិតត្រីខកំប៉ុងនាំចេញមួយកន្លែង ដោយបានធ្វើឯកសារនិងប្រមូលប្រាក់ពីពលករមីយ៉ាន់ម៉ាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទាន់អាចនាំពលករទាំងអស់ចូលធ្វើការបាននៅឡើយ ដែលក្រុមពលករទាំងនោះធ្លាប់បានប្តឹង រដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ប៉ុន្មានដងមកហើយ ប៉ុន្តែនៅតែមិនមានការវិវត្តទៅមុខដដែល៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ naewna

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?