ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក គ្រោងនឹងបញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ឆេះជម្លោះនៅអ៊ុយក្រែនយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៥ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ អ្នកស្រី Maria Zakharova បាននិយាយថា ការសន្និដ្ឋានបែបនេះគឺផ្អែកទៅលើឯកសារដែលបញ្ចេញដោយអាជ្ញាធរអាមេរិក ដោយកាលពីចុងខែវិច្ឆិកា ពួកគេបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១.២ ពាន់លានដុល្លារជាមួយក្រុមហ៊ុនអាកាសចរណ៍ Raytheon សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាសដើម្បីផ្ដល់ឲ្យទីក្រុងកៀវ ។
អ្នកស្រីបាននិយាយថា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើសុំ ៣៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ សម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន ហើយទីក្រុងមូស្គូរំពឹងថា ផ្នែកសំខាន់នៃចំនួនទឹកប្រាក់នេះនឹងទៅដល់ដៃកងទ័ពអ៊ុយក្រែន ហើយនៅសល់នឹងត្រូវទូទាត់លើគណនីនៅក្នុងអឺរ៉ុប ធនាគារពិភពលោក និងមូលនិធិឯកជន ។

គួរបញ្ជាក់ថា កន្លងមក គណៈកម្មាធិការនៃសភាទាំងពីររបស់អាមេរិកក៏បានយល់ព្រមរួចហើយផងដែរ លើសេចក្តីព្រាងថវិកាការពារជាតិសម្រាប់ឆ្នាំក្រោយ ហើយឯកសារនេះផ្តល់សម្រាប់ការផ្ទេរប្រាក់យ៉ាងហោចណាស់ ៨០០ លានដុល្លារទៅឲ្យអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ