ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច គួរបន្ទោសខ្លួនឯងទើបត្រូវចំពោះការស្លាប់មនុស្ស នៅ អ៊ុយក្រែន
តំណាងរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Dmitry Polyanskiy បាននិយាយថា ប្រទេសលោកខាងលិចមិនអាចទម្លាក់កំហុសលើរុស្ស៊ីចំពោះការបាត់បង់ជីវិតមនុស្សដែលបង្កឡើងនៅអ៊ុយក្រែននោះទេ ប៉ុន្តែគួរបន្ទោសខ្លួនឯងវិញទើបត្រូវ ។

លោក Polanskiy បាននិយាយក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះថា “អ្នកនឹងមិនអាចបន្ទោសរុស្ស៊ីបានទេ ។ អ៊ុយក្រែនបានសម្លាប់មនុស្សនៅតំបន់ Donbass ចាប់តាំងពីឆ្នាំ ២០១៤ មក ដោយប្រើអាវុធដែលផ្តល់ដោយលោកខាងលិច” ។
ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក លោកខាងលិចបាននឹងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីបានថ្កោលទោសក្រុមប្រទេសលោកខាងលិច ពីលំហូរនៃអាវុធដែលបញ្ជូនទៅឲ្យអ៊ុយក្រែន ហើយបានព្រមានថា រាល់អាវុធដែលលោកខាងលិចផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវ គឺជាគោលដៅខុសច្បាប់ ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ក៏បាននិយាយដែរថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ឆេះជម្លោះនៅអ៊ុយក្រែនយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២៥ ខណៈការសន្និដ្ឋានបែបនេះគឺផ្អែកទៅលើឯកសារដែលបញ្ចេញដោយអាជ្ញាធរអាមេរិកកាលពីពេលកន្លងមក ។

កាលពីចុងខែវិច្ឆិកា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្នុងទំហំទឹកប្រាក់ ១.២ ពាន់លានដុល្លារជាមួយក្រុមហ៊ុនអាកាសចរណ៍ Raytheon សម្រាប់ការទិញប្រព័ន្ធការពារដែនអាកាសដើម្បីផ្ដល់ឲ្យទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក គ្រោងបញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ