ព័ត៌មានអន្ដរជាតិ
អតីតមន្ត្រី FSB៖ ទាហានរុស្ស៊ីមួយចំនួននៅអ៊ុយក្រែន មិនសប្បាយចិត្តនឹងមេទ័ពកំពូលៗ (មានវីដេអូ)
បន្ទាប់ពីចុះទៅមើលតំបន់ជម្លោះ អ្នកជាតិនិយម និងជាអតីតមន្ត្រីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដ៏មានឥទ្ធិពល លោក Igor Girkin បាននិយាយថា មន្ត្រីរុស្ស៊ីមួយចំនួនដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន មិនសប្បាយចិត្តនឹងមេទ័ព និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទេ ដោយសារតែប្រតិបត្តិការមិនដំណើរការល្អ។

១០ខែ ចាប់តាំងពីលោកពូទីន បញ្ជាឲ្យទាហានចូលអ៊ុយក្រែន, មិនទាន់មានសញ្ញាដល់ទីបញ្ចប់ទេ សម្រាប់ជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
នៅក្នុងប្រទេសរុស្ស៊ីសម័យទំនើប ការរិះគន់ជាសាធារណៈដោយផ្ទាល់លើលោកពូទីន គឺជារឿងកម្របំផុត បើទោះបីជាអ្នកសរសេរប្លុកជាតិនិយមរូបនេះ និយាយមិនសំចៃមាត់អំពីទង្វើនៃសង្រ្គាម ជាពិសេសបរាជ័យរបស់រុស្ស៊ីនៅក្នុងតំបន់ Kharkiv របស់អ៊ុយក្រែនកាលពីខែកញ្ញាក៏ដោយ។

លោក Girkin ដែលបានជួយរុស្ស៊ី កាត់បញ្ចូលឧបទ្វីប Crimea ក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មករៀបចំកងជីវពលគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន បាននិយាយថា មានការមិនសប្បាយចិត្តខ្លះចំពោះមេទ័ពកំពូលៗ។
នៅក្នុងវីដេអូរយៈពេល៩០នាទី ដែលវិភាគលើប្រតិបត្តិការរបស់រុស្ស៊ីក្នុងសង្គ្រាម លោក Girkin បាននិយាយថា “ក្បាលម៉ាស៊ីនគឺរលួយទាំងស្រុង” ហើយថា យោធារុស្ស៊ីត្រូវការកំណែទម្រង់ និងការទទួលយកមនុស្សដែលមានសមត្ថកិច្ច ដែលអាចដឹកនាំយុទ្ធនាការយោធាប្រកបដោយជោគជ័យ។
លោក Girkin បន្តថា យោធាថ្នាក់កណ្តាលមួយចំនួន បានបង្ហាញការមិនពេញចិត្តរបស់ពួកគេដោយបើកចំហ ចំពោះរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងសូម្បីតែលោក ពូទីន។

លោក Girkin និយាយថា “មិនមែនតែខ្ញុំទេ មនុស្សមិនខ្វាក់ភ្នែក និងថ្លង់ឡើយ។ យោធាថ្នាក់កណ្តាលនៅទីនោះ ក៏មិនលាក់បាំងនូវទស្សនៈរបស់ពួកគេដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក Girkin ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក ថា រុស្ស៊ី កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ