Connect with us

កីឡា

ផ្ទុះការជជែកបែកផ្សែងពេញពិភពលោក រឿងយកអាជ្ញាកណ្តាលអាហ្សង់ទីន កាត់សេចក្តីក្នុងជំនួប ព័រទុយហ្គាល់-ម៉ារ៉ុក

បានផុស

នៅ

កីឡាករព័រទុយហ្គាល់ទាំង Pepe និង Bruno Fernandes សុទ្ធតែបានសម្តែងក្តីមិនពេញចិត្តចំពោះ FIFA ដែលជ្រើសរើសយកអាជ្ញាកណ្តាលសញ្ជាតិអាហ្សង់ទីន Facundo Tello មកកាត់សេចក្តីក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ World Cup ដែលធ្វើឲ្យក្រុមរបស់ពួកគេ ចាញ់ម៉ារ៉ុក ដោយលទ្ធផល ១-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័រទុយហ្គាល់ បានក្លាយជាក្រុមបាល់ទាត់ធំមួយទៀត ដែលធ្លាក់ចេញពី World Cup កាតាឆ្នាំ២០២២ ខណៈម៉ារ៉ុក បានបង្កើតប្រវត្តិសាស្រ្ត ក្លាយជាប្រទេសអាហ្វ្រិកនិងអារ៉ាប់ទី១ ដែលបានឈានទៅវគ្គ Semi-Final។

ក្រោយចប់ការប្រកួត Pepe និយាយថា “វាមិនអាចទទួលយកបានទេសម្រាប់អាជ្ញាកណ្តាលក្នុងការប្រកួតរបស់យើង។ បន្ទាប់ពីខ្ញុំបានឃើញរឿងទាំងនេះ ពួកគេគួរតែឲ្យពានអាហ្សង់ទីនទៅ”។

ហេតុផលជាក់ស្តែងរបស់ Pepe សម្រាប់ការរិះគន់អាជ្ញាកណ្តាលគឺថា អាជ្ញាកណ្តាលមកពីទឹកដីរបស់ Messi មិនគួរទទួលបន្ទុកលើការប្រកួតដែលពាក់ព័ន្ធនឹង Ronaldo នោះទេ។ ទំនាក់ទំនងរបស់ព័រទុយហ្គាល់ជាមួយប្រេស៊ីល ដែលជាគូប្រជែងដ៏អស្ចារ្យរបស់អាហ្សង់ទីន ក៏អាចជាផ្នែកមួយផងដែរ។

ចំណែក Bruno ​និយាយ​ថា ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្តាល​ មិនឲ្យបាល់ប៉េណាល់ទីទៅ​គាត់ ​គឺ​ជា​រឿង​មិន​គួរ​ឲ្យជឿទាល់តែសោះ។ វាជារឿងចម្លែកណាស់ដែលត្រូវមានអាជ្ញាកណ្តាល ដែលក្រុមជម្រើសជាតិរបស់ពួកគេនៅតែមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup ហើយយើងមិនមានអាជ្ញាកណ្តាលព័រទុយហ្គាល់។ វាជារឿងលម្អៀងយ៉ាងច្បាស់ក្រឡែត។

មិនត្រឹមកីឡាករឡើយ សូម្បីអ្នកគាំទ្រនិងមជ្ឈដ្ឋានទូទៅជុំវិញពិភពលោក ក៏កំពុងជជែកគ្នាបែកផ្សែងផងដែរ ពាក់ព័ន្ធការជ្រើសរើសយកអាជ្ញាកណ្តាលអាហ្សង់ទីន ឲ្យទៅកាត់សេចក្តីការប្រកួតរបស់ព័រទុយហ្គាល់។

អ្នកគាំទ្រមួយចំនួននិយាយថា បាល់ទាត់បច្ចុប្បន្នគឺហាក់ដូចជាថា អាហ្សង់ទីននិងព័រទុយហ្គាល់ គឺជាគូប្រជែងធំបំផុតលើពិភពលោក ព្រោះអាហ្សង់ទីនមាន Messi រីឯព័រទុយហ្គាល់ មាន Ronaldo ដូចជា Real Madrid និង Barcelona ពីមុនអ៊ីចឹង។

ការសម្រេចចិត្តយកអាជ្ញាកណ្តាលអាហ្សង់ទីន ទៅកាត់សេចក្តីការប្រកួតរបស់ព័រទុយហ្គាល់ ឬការយកអាជ្ញាកណ្តាលព័រទុយហ្គាល់ ទៅកាត់សេចក្តីការប្រកួតរបស់អាហ្សង់ទីន​ ពិតណាស់ នឹងមានភាពលម្អៀងមិនអាចចៀសផុត៕

អត្ថបទ៖ Vann Vann

ចុចអាន៖ អង់គ្លេស ថា ចាញ់បារាំងថ្ងៃមុន ដោយសារអាជ្ញាកណ្តាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម