ព័ត៌មានអន្ដរជាតិ
លទ្ធផលស្ទង់មតិបង្ហាញថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល
មជ្ឈមណ្ឌលស្ទង់មតិ (Nida Poll) បានបង្ហាញលទ្ធផលនៃការធ្វើស្ទង់មតិជាសាធារណៈមានជំនឿថា គណបក្សភឿថៃនឹងឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាលក្នុងការបោះឆ្នោតអាណត្តិក្រោយ។
មជ្ឈមណ្ឌលស្ទង់មតិ (Nida Poll) បានធ្វើការស្ទង់មតិជាសាធារណៈលើគណបក្សចំនួន៦ ជាមួយនឹងឱកាសបានក្លាយជារដ្ឋាភិបាលសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ ដែលមានចំណាត់ថ្នាក់ជាបន្តបន្ទាប់ដូចខាងក្រោម៖
១-គណបក្សភឿថៃទទួលបានពិន្ទុខ្ពស់ជាងគេ ៤០,៣៨% មានឱកាសដឹកនាំរដ្ឋាភិបាល។
២-គណបក្សកាវកៃ (ឈានមុខ) ទទួលបានពិន្ទុ ៣០,២៣% ក្នុងការដឹកនាំរដ្ឋាភិបាល។
៣-គណបក្សផាលាំងប្រាឆារ៉ាត (បក្សដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន) ទទួលបានពិន្ទុ ២០,៣៨%។
៤-គណបក្សរួមថៃសាងថៃទទួលបានពិន្ទុ ១៥,៧៣%។
5-គណបក្សភូមិចៃថៃទទួលបានពិន្ទុ ១៤,៤៥%។
៦-គណបក្សប្រជាធិបតេយ្យទទួលបានពិន្ទុ ១៣,២០%។
ដោយឡែក កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈកម្មាធិការទីប្រឹក្សាគណបក្សភឿថៃ លោកស្រី ផេថងថាន ឈីណាវ៉ាត់ បានអះអាងថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយប្រភពថាមពលដើម្បីកាត់បន្ថយថ្លៃអគ្គិសនី បញ្ចុះតម្លៃប្រេងឥន្ទនៈ និងចញ្ចុះតម្លៃហ្គាសភ្លាមនៅពេលគណបក្សភឿថៃដឹកនាំរដ្ឋាភិបាល។
លោកស្រីនិយាយបែបនេះក្នុងវេទិការគ្រួសារភឿថៃនៅខេត្តនគរស៊ីថាំម៉ារ៉ាត (ភាគខាងត្បូង) និងបាននិយាយថា គ្រួសារគណបក្សភឿថៃពិតជាធ្វើបានពិតប្រាកដមែន។
លោកស្រី ផេថងថាន ឈីណាវ៉ាត់ បានបញ្ជាក់ថា ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋនៅភាគខាងត្បូងចំពោះគោលនយោបាយប្រាក់ចំណូលអប្បបរមា ៦០០បាត/ថ្ងៃ និងប្រាក់ខែអប្បបរមា ២៥០០០បាត/ខែ សម្រាប់អ្នកចប់បរិញ្ញាបត្រ ពោលគឺគណបក្សភឿថៃនឹងធ្វើឱ្យបានក្នុងឆ្នាំ២០២៧។ ចំណែកបញ្ហាតម្លៃអគ្គិសនី និងហ្គាសដែលឡើងថ្លៃខ្លាំង រហូតដល់ធ្វើឱ្យសហគ្រិនត្រូវទទួលបន្ទុកក្នុងការចំណាយខ្ពស់នៅទូទាំងប្រទេស ប្រសិនបើគណបក្សភឿថៃបានដឹកនាំរដ្ឋាភិបាល នឹងរួតរះក្នុងការចរចាជាមួយប្រភពថាមពលដែលមានតម្លៃថោក ត្រៀមខ្លួនក្នុងការស្វែងរកវិធានការកែទម្រង់រចនាសម្ព័ន្ធតម្លៃថាមពល រួមទាំងវិធានការពន្ធ ដើម្បីដោះស្រាយបញ្ហានិងកាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋជាបន្ទាន់។ គណបក្សភឿថៃប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីឱ្យបងប្អូនជនរួមជាតិ បានរស់នៅស្រួល ហូបចុកស្រួល ដោយមិនចាំបាច់ក្រោកពីព្រលឹមហើយគិតថា តើនឹងត្រូវទៅរកប្រាក់ចំណូលមកពីណាដើម្បីសងបំណុលគេនោះទេ?៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ posttoday/prachachat
ចុចអាន៖ រុស្ស៊ី ថា អាមេរិក គ្រោងនឹងបញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច