Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន លុបចោលសន្និសីទសារព័ត៌មានចុងឆ្នាំ ទាំងមិនបញ្ជាក់មូលហេតុ

បានផុស

នៅ

វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងមិនធ្វើសន្និសីទសារព័ត៌មានចុងឆ្នាំជាប្រពៃណីរបស់គាត់ទេ ដោយនេះជាលើកទីមួយើយក្នុងរយៈពេល១០ឆ្នាំ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្នកនាំពាក្យ លោក Dmitry Peskov និយាយថា “យើងសង្ឃឹមថា លោកប្រធានាធិបតីនឹងស្វែងរកឱកាស ដើម្បីនិយាយទៅកាន់អ្នកសារព័ត៌មាន”។

គ្មានហេតុផលណាមួយត្រូវបានផ្តល់ឲ្យ សម្រាប់ការលុបចោលនេះទេ ប៉ុន្តែវាកើតឡើងចំពេលមានព័ត៌មានអំពីភាពមិនសប្បាយចិត្តកាន់តែខ្លាំង ក្នុងចំណោមប្រជាជនរុស្ស៊ី ជុំវិញការសម្រេចចិត្តរបស់លោកពូទីន ក្នុងការវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov

ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ សន្និសីទសារព័ត៌មានប្រចាំឆ្នាំក្នុងទីក្រុងមូស្គូ ដែលរៀបចំយ៉ាងប្រុងប្រយ័ត្ន គឺមានការចូលរួមដោយអ្នកសារព័ត៌មានរាប់សិបនាក់ ទាំងរុស្ស៊ី និងបរទេស។

កាលពីខែមិថុនា វិមានក្រឹមឡាំងក៏បានផ្អាកកម្មវិធីឆ្លើយសំណួរតាមទូរស័ព្ទប្រចាំឆ្នាំរបស់លោកប្រធានាធិបតីពូទីន ជាមួយសាធារណជនផងដែរ ហើយមិនបានកំណត់កាលបរិច្ឆេទថ្មីសម្រាប់កម្មវិធីដែលមានផ្សាយតាមទូរទស្សន៍មួយនេះឡើយ។

មេដឹកនាំ​វិមាន​ក្រឹមឡាំង ​ក៏​ត្រូវ​បាន​តម្រូវ​ដោយ​រដ្ឋធម្មនុញ្ញក្នុងការថ្លែង​សុន្ទរកថា State of the Union ​ប្រចាំ​ឆ្នាំ ​ទៅ​កាន់​សភា​នៅ​ចុង​ឆ្នាំផងដែរ។ លោក Peskov និយាយថា រឿងនេះកំពុងស្ថិតក្រោមការពិនិត្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អតីតមន្ត្រី FSB៖ ទាហានរុស្ស៊ីមួយចំនួននៅអ៊ុយក្រែន មិនសប្បាយចិត្តនឹងមេទ័ពកំពូលៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម