Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ ដែលខ្លួនត្រូវការបន្ទាន់ ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ (មានវីដេអូ)

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃអង្គារទី១៣ខែធ្នូនេះថា ប្រទេសអ៊ុយក្រែន ត្រូវការជំនួយបន្ទាន់ ១ពាន់លានដុល្លារអាមេរិក ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី និងស្តារប្រព័ន្ធកម្តៅរបស់ខ្លួន ឲ្យត្រលប់មកដំណើរការធម្មតាឡើងវិញ។

នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោក Shmyhal បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតដល់ពាក់កណ្តាលនៃ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។

លោក​បន្ត​ថា “ការងារ​ស្តារ​ឡើង​វិញ ​តម្រូវឲ្យ​មាន​ដំណើរការ​បី​ដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិត ពោលគឺស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឲ្យបានឆាប់រហ័សដើម្បីឆ្លងកាត់រដូវរងាឲ្យបាន”។

លោក Shmyhal បន្ថែមថា “ការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យថាមពលគឺមានប្រហែល៥០០លានដុល្លារ ខណៈការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យកម្តៅគឺប្រហែល ៥០០លានដុល្លារទៀត”។

គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើស្ថានីយថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍ ចាប់តាំងពីខែតុលាមក៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ G7 ប្តេជ្ញាបន្តជួយ អ៊ុយក្រែន និងរៀបចំផ្តល់ប្រព័ន្ធការពារដែនអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤០ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៨ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម