ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងទីក្រុងមូស្គូកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែការព្រួយរបស់ខ្លួនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងកៀវ និងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីមិនត្រូវបានអើពើ ។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅសប្តាហ៍នេះ បានសម្តែងការសោកស្ដាយចំពោះការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលរួមមាន បទឈប់បាញ់ និងកិច្ចព្រមព្រៀងកំណែទម្រង់រដ្ឋធម្មនុញ្ញរវាងទីក្រុងកៀវ និងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ដែលបានបែកបាក់គ្នាក្នុងឆ្នាំ ២០១៤ និង ២០១៥ ដោយរុស្ស៊ី បារាំង និងអាល្លឺម៉ង់ នៅដើមដំបូងនៃជម្លោះជាមួយអ៊ុយក្រែន ។
នៅពេលអ្នកកាសែតសួរថា តើរុស្ស៊ីយល់ថា ខ្លួនត្រូវបានគេ “បោកបញ្ឆោត” ជុំវិញកិច្ចព្រមព្រៀងទីក្រុង Minsk ដែរឬអត់នោះ, អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា “យូរៗទៅវាច្បាស់ណាស់ថា វាពិតជាបែបនេះមែន ។

លោក Peskov បញ្ជាក់ទៀតថា “ហើយជាថ្មីម្តងទៀត លោកប្រធានាធិបតី ពូទីន និងអ្នកតំណាងផ្សេងទៀតរបស់យើងបានបន្តនិយាយពីរឿងនេះជានិច្ច ប៉ុន្តែអ្នកចូលរួមផ្សេងទៀតនៃដំណើរការចរចានេះគឺមិនអើពើឡើយ នេះហើយគឺសុទ្ធតែជាបុព្វហេតុនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែន” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ថា លោកខាងលិច គួរបន្ទោសខ្លួនឯងទើបត្រូវចំពោះការស្លាប់មនុស្ស នៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ