Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនគ្រីបតូ FTX នៅប្រទេស​បាហាម៉ា

បានផុស

នៅ

បន្ទាប់ពីធ្លាក់ខ្លួនក្ស័យធន ពេលនេះ ស្ថាបនិកក្រុមហ៊ុនគ្រីបតូ FTX លោក Sam Bankman-Fried ត្រូវបានប៉ូលិសប្រទេស​បាហាម៉ា ចាប់ខ្លួន បន្ទាប់ពីអាមេរិកដាក់បទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើមហាសេដ្ឋីរូបនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រទេស​បាហាម៉ា ទទួលបានការជូនដំណឹងជាផ្លូវការនៃការចោទប្រកាន់ពីបទឧក្រិដ្ឋ​កម្ម ហើយទំនងជាអាមេរិកស្នើសុំការធ្វើបត្យាប័នត្រឡប់ទៅវិញ ។

បន្ទាប់ពីទទួលបានសំណើរ​សម្រាប់ការធ្វើបត្យាប័នពីអាមេរិក​ លោក Philip Davis នាយករដ្ឋមន្ត្រីប្រទេសបាហាម៉ា បាននិយាយផងដែរថា ប្រទេសលោក និងធ្វើការស៊ើបអង្កេតបទប្បញ្ញត្តិ និងឧក្រិដ្ឋកម្មរបស់ខ្លួនចំពោះការដួលរលំនៃក្រុមហ៊ុន FTX ។

ទាក់ទិនជាមួយបញ្ហាចោទប្រកាន់បទឧក្រិដ្ឋនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់ពីបញ្ហា​ចោទនោះឡើយ ប៉ុន្តែ​ក៏មានប្រភពមិនស្គាល់អត្តសញ្ញាណមួយបញ្ជាក់ប្រាប់ ABC News ថា ស្ថាបនិក FTX កំពុងប្រឈមនឹងការចោទប្រកាន់ពីការក្លែងបន្លំជាច្រើនករណី ។

ដោយឡែកកាលពីថ្ងៃចន្ទ មេធាវី FTX បានចោទប្រកាន់រដ្ឋាភិបាលបាហាម៉ាថាបានធ្វើការជាមួយលោក Bankman-Fried ដើម្បីផ្លាស់ប្តូរទ្រព្យសម្បត្តិ FTX ចូលទៅក្នុងកាបូបលុយគ្រីបដែលគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេះ ។

ចំពោះព័ត៌មាននៃការចាប់ខ្លួននេះ កើតឡើងនៅពេលដែលលោក Bankman-Fried ត្រូវបានគេរំពឹងថានឹងផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុរបស់សភាអាមេរិកនៅថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា FTX គឺជាក្រុមហ៊ុនរូបិយអេឡិចត្រូនិច ដ៏ធំមួយរបស់អាមេរិកដោយមានលោក Sam Bankman-Fried ជាស្ថាបនិកក្នុងឆ្នាំ ២០១៩ ហើយកាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុននេះ ក៏ប្រកាសក្ស័យធនជាផ្លូវការ៕

ប្រែសម្រួលដោយ៖ រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន

ចុចអាន ៖ តើ World Cup ឆ្នាំនេះអាចជាន់ដានចាស់ដូច ២០១៨ ដែរឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម