Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ បញ្ជាក់ថា ប្រជាជនថៃ ពាក់កណ្តាលនឹងទទួលបានវ៉ាក់សាំងកូវីដដោយឥតគិតថ្លៃ

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ជាថ្មីថា ពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសថៃ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដដោយឥតគិតថ្លៃនៅឆ្នាំនេះ។

នៅពេលប្រទេសថៃ ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជាលើកដំបូងនៅខែក្រោយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានផ្តល់ព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនៅលើទំព័រ Facebook របស់លោក។ លោកក៏បានប្រកាសផងដែរអំពីផែនការរយៈពេលវែង ដើម្បីធានាថា ប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងដែលមានតម្លៃសមរម្យនិងផលិតក្នុងស្រុក។

This image has an empty alt attribute; its file name is c1_2043071_201230060959-1024x683.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងចំនួន ២០០,០០០ដូសដំបូងដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នៅខែកុម្ភៈហើយពួកគេត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខនិងមនុស្សចាស់ដែលមានហានិភ័យខ្ពស់។

វ៉ាក់សាំងចំនួន៨០០,០០០និងមួយលានដូសទៀត នឹងមកដល់នៅចុងខែមីនានិងមេសា។ កាលពីមុន រដ្ឋាភិបាលបានកុម្ម៉ង់ទិញចំនួន២៦លានដូសពីក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ហើយថ្មីៗនេះបានស្វែងរកថ្នាំបង្ការចំនួន៣៥លានដូសទៀត។

លោកបានធានាថា អាជ្ញាធរនិងវិស័យសុខាភិបាលសាធារណៈ បានរៀបចំសម្រាប់ការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំងកូវីដក្នុងស្រុក។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុក Siam Bioscience បានទទួលសម្បទានពីសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ដើម្បីផលិតវ៉ាក់សាំង។ ក្រុមហ៊ុននេះ គ្រោងនឹងផលិតវ៉ាក់សាំងចំនួន២០០លានដូស ជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលនឹងមិនហាមឃាត់វិស័យឯកជនពីការនាំចូលវ៉ាក់សាំងឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា

ចុចអាន៖ នាយក​រដ្ឋមន្ត្រី​ខ្មែរ អរគុណ​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា ​ដែល​យកចិត្តទុកដាក់​ថែទាំ​ដល់​ពលករ​ខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម