Connect with us

ព័ត៌មានអន្ដរជាតិ

សមាជបក្សកូរ៉េខាងជើងពោរពេញទៅដោយអ្នកមិនពាក់ម៉ាស និងអនុវត្តគម្លាតសង្គម

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងអាចនឹងរាយការណ៍ខុសនូវចំនួននៃការធ្វើតេស្តជំងឺកូវីដ ១៩ ដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេសដល់អង្គការសុខភាពពិភពលោក (WHO) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Dailian បានរាយការណ៍កាលពីថ្ងៃពុធថា វាមិនទំនងទេដែលសមាជគណបក្សជាព្រឹត្តិការណ៍មួយដែលចូលរួមដោយមនុស្ស ៧,០០០ នាក់ ហើយអង្គុយជិតគ្នានៅឯវិមានវប្បធម៌ April 25 House of Culture បានកើតឡើងដោយមិនចាំបាច់ធ្វើតេស្តរាល់បុគ្គលទាំងនោះ ។ អ្នកចូលរួមទាំងនេះរួមមានអ្នកនយោបាយតំណាងឲ្យសមាជិកគណបក្សពលករកូរ៉េ និងអ្នកសង្កេតការណ៍ចំនួន ៩.១ លាននាក់ ។

យោងតាមស្ថិតិពីអង្គការសុខភាពពិភពលោកបានឲ្យដឹងថា មនុស្សនៅកូរ៉េខាងជើងសរុប ៧៦៦ នាក់ត្រូវបានធ្វើតេស្តចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែធ្នូ ចំនួន ៧៧៧ នាក់ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែធ្នូ និងមនុស្សចំនួន ៧៨៧ នាក់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែធ្នូ ។ សរុបមកមនុស្សចំនួន ២,៦៦៩ នាក់ត្រូវបានធ្វើតេស្តចាប់ពីថ្ងៃទី ១ ខែធ្នូដល់ថ្ងៃទី ២៤ ខែធ្នូដែលជាចំនួនប្រជាជនតិចជាងនៅសមាជបក្សទៅទៀត ។

យោងតាមសារព័ត៌មាន ​​Dailian បានឲ្យដឹងថា ចំនួនដែលកូរ៉េខាងជើងបានបញ្ជូនទៅ WHO អាចមានភាពត្រឹមត្រូវ ហើយវាទំនងជាទីក្រុងព្យុងយ៉ាងកំពុងតែរាយការណ៍អំពីចំនួនមនុស្សដែលត្រូវបានធ្វើតេស្តប៉ុណ្ណោះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានអះអាងថា អ្នកនយោបាយបក្សបានចាប់ផ្តើមមកដល់រដ្ឋធានីនៅចុងខែធ្នូដោយចាកចេញពីស្រុកកំណើតរបស់ពួកគេនៅដើមខែធ្នូ ឆ្នាំ ២០២០ ហើយប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើងពួកគេនឹងត្រូវរាយការណ៍ទៅ WHO ។

កូរ៉េខាងជើងក៏បានផ្សព្វផ្សាយរូបភាពអ្នកនយោបាយនៅឯសមាជបក្សមិនពាក់ម៉ាស និងមិនអនុវត្តគម្លាតសង្គមក្នុងបរិវេណសាលប្រជុំ ខណៈដែលក៏មិនមានការធ្វើតេស្ត ឬពិនិត្យសីតុណ្ហភាពលើអ្នកចូលរួមទាំង ៧,០០០ នាក់នោះផងដែរ ។

លោក Choi Jung-hoon ដែលជាអ្នករត់ចោលជួរ និងជាសាស្ត្រាចារ្យជនជាតិកូរ៉េខាងជើងនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យកូរ៉េខាងត្បូងបានប្រាប់កាសែតជប៉ុន Sankei Shimbun ថា ការបង្កើតស្ថិតិគឺជា “អាថ៌កំបាំងបើកចំហ” នៅក្នុងប្រទេសកូរ៉េខាងជើង ។ លោក Choi ដែលបានធ្វើការជាវេជ្ជបណ្ឌិតនៅកូរ៉េខាងជើងក៏បាននិយាយដែរថា លោកប៉ាន់ស្មានថាមនុស្សជាង ៣០,០០០ នាក់នៅកូរ៉េខាងជើងបានឆ្លងវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ កូរ៉េខាងជើង កំពុងផលិតមីស៊ីលនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេងដែលអាចបុកទម្លាយខែលការពាររបស់ អាមេរិក

ចុចអាន ៖ លោក គីម ទទួលស្គាល់ថា ៥ឆ្នាំមកនេះ កូរ៉េខាងជើងស្ទើរតែគ្មានសម្រេចបានគោលដៅអភិវឌ្ឍណាមួយសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម