ក្រុមប្រឆាំងស៊ីរី ៧៨ នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឆាំងស៊ីរី ៧៨ នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

Published

on

យ៉ាងហោចណាស់មនុស្ស ៧៨ នាក់បានស្លាប់នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហារតាមអាកាសបានផ្តោតទៅលើទីតាំងបណ្តុះបណ្តាលរបស់ក្រុមប្រឆាំងមួយកន្លែង ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយកាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ថា ជំរំក្រុមប្រឆាំងដែលគាំទ្រដោយប្រទេសទួរគីនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរីត្រូវបានវាយប្រហារដោយយោធារុស្ស៊ីដែលបានគាំទ្ររដ្ឋាភិបាលស៊ីរី ។

ទន្ទឹមនោះមនុស្សជាង ៩០ នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាសនេះផងដែរ ខណៈក្រុមយុទ្ធជនប្រឆាំងត្រូវបានគេជឿថាបានចូលរួមវគ្គបណ្តុះបណ្តាលនៅឯមជ្ឈមណ្ឌលក្បែរព្រំដែនស៊ីរីជាមួយទួរគី ។

បន្ថែមពីនេះរណសិរ្សរំដោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានចាប់ផ្តើមវាយប្រហារមូលដ្ឋានរឹងមាំរបស់រដ្ឋាភិបាលស៊ីរីក្នុងការសងសឹកចំពោះអ្វីដែលគេហៅថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ។

គួរបញ្ជាក់ថា ខេត្ត Idlib នៃប្រទេសស៊ិរីអាក់ខានឃើញការប្រយុទ្ធគ្នាទ្រង់ទ្រាយធំជាយូរមកហើយចាប់តាំងពីខែមីនា នៅពេលដែលប្រទេសរុស្ស៊ី និងទួរគីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប៉ូលិសចូលបង្ក្រាបសង្វៀនជល់មាន់ តែត្រូវមាន់ដាក់មួយខ្នាយ ស្លាប់

ចុចអាន ៖ Molave ជាព្យុះទីហ្វុងខ្លាំងបំផុតដែលវាយប្រហារប្រទេស វៀតណាម ក្នុងឆ្នាំនេះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 mins ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ29 mins ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានជាតិ48 mins ago

​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​២នាក់ទៀត ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នាយរង​ការិយាល័យ

ព័ត៌មានជាតិ4 hours ago

សាលារៀន​ជិត​៧០​ហើយ​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ4 hours ago

តុក្កតា​ខ្លាឃ្មុំ​ជា​ស្នាដៃ​ស្ត្រី​ក្រីក្រ ​ត្រូវ​បាន​ដាក់​លក់​នៅ​ណាហ្គា​វើ​ល​ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ

ព័ត៌មានពេញនិយម