ព័ត៌មានអន្ដរជាតិ
ទីបំផុត Jack Ma លាលែងតំណែងជាប្រធានក្រុមអ្នកជំនួញ ចិន ក្រោយសំងំនៅ ជប៉ុន ៦ ខែ
ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានលាលែងពីតំណែងជាប្រធានសមាគមទូទៅនៃសហគ្រិនចិន Zhejiang ជាក្រុមអាជីវកម្មដែលលោកបានបង្កើតឡើងនៅក្នុងខេត្តកំណើតរបស់លោក ។

ទោះយ៉ាងណា មហាសេដ្ឋីចិន ដែលបានបាត់ពីក្រសែភ្នែកសាធារណជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបង្រ្កាបរបស់រដ្ឋាភិបាលចិនលើវិស័យបច្ចេកវិទ្យា ត្រូវគេរាយការណ៍ថា បានផ្លាស់ប្តូរតួនាទីជាប្រធាន ទៅជាទីប្រឹក្សានៅក្នុងសមាគមនេះវិញ ។
ចំណែក លោក Nan Cunhui អនុប្រធាននៃសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន និងជាប្រធានក្រុមហ៊ុន ផ្តល់ដំណោះស្រាយថាមពលឆ្លាតវៃ CHINT ត្រូវបានជ្រើសរើសជាប្រធានសមាគមថ្មីនេះ ។

ក្រោមការដឹកនាំរបស់លោក Jack Ma, សមាគមដ៏មានឥទ្ធិពលនេះបានដើរតួយ៉ាងសំខាន់ក្នុងការជួយសហគ្រិនមួយចំនួនមកពីបណ្តាញខេត្តជាមួយនឹងទំនាក់ទំនងសំខាន់ៗនៅទូទាំង និងក្រៅប្រទេសចិន ។ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក Jack Ma តែងតែថ្លែងសុន្ទរកថាល្អៗនៅឯពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុមសមាគម Zhejiang ខណៈនៅឆ្នាំនេះ លោកមិនបានចូលរួមព្រឹត្តិការណ៍នេះទេ ។
ទន្ទឹមនោះ មហាសេដ្ឋីរូបនេះក៏បានលាលែងពីតំណែងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba កាលពីឆ្នាំ ២០១៩ ក្នុងវ័យ ៥៥ ឆ្នាំ ហើយចាប់តាំងពីពេលនោះមកគេមិនសូវឮដំណឹងពីលោក Jack Ma ប៉ុន្មានទេ រហូតទើបថ្មីៗនេះ គាត់ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសផ្សេងៗគ្នារួមទាំងអេស្ប៉ាញ និងហូឡង់ ។

បន្ថែមពីនេះ Jack Ma ត្រូវបានគេប្រទះឃើញកំពុងរស់នៅក្នុងវីឡាមួយកន្លែងលើផ្ទៃដីជិត ២ គីឡូម៉ែត្រការ៉េនៅតំបន់ Hakone ជាយក្រុងតូក្យូនៃប្រទេសជប៉ុនរយៈពេល ៦ ខែមកហើយផងដែរ ។ យោងតាមមនុស្សជិតស្និទ្ធនឹងលោកបានឲ្យដឹងថា Jack Ma បានចំណាយពេលខ្លះរបស់គាត់ដើម្បីពិនិត្យមើលពីរបៀបដំណើរការបច្ចេកវិទ្យានេសាទកសិកម្មនៅវិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្មនៃសាកលវិទ្យាល័យ Kindai ដើម្បីលើកស្ទួយវិស័យកសិកម្មឲ្យកាន់តែប្រកបដោយនិរន្តរភាព ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ