Connect with us

ព័ត៌មានអន្ដរជាតិ

គ្រប់គ្នារង់ចាំលទ្ធផលកោសល្យវិច័យលើកទី២របស់នារីអូតែសហ្វីលីពីន តែបែរជាមិនដូចការគិត

បានផុស

នៅ

មុនពេលបញ្ជូនទៅកាន់ស្រុកកំណើតរបស់នាងក្នុងទីក្រុង General Santos នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាកសពរបស់កញ្ញា Christine Dacera ត្រូវបានធ្វើកោសល្យវិច័យជាលើកទី២ នៅក្នុងការស៊ើបអង្កេតដែលកំពុងបន្ត ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់នារីអូតែសរូបនេះកាលពីយប់ឆ្លងឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិត្តភក្តិរបស់ក្រុមគ្រួសារ វេជ្ជបណ្ឌិត Marichi Ramos បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ មុនពេលលោកស្រីចូលរួមជាមួយសមាជិកគ្រួសាររបស់ Dacera នៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino សម្រាប់ការហោះហើររបស់ពួកគេទៅកាន់ភាគខាងត្បូងប្រទេសហ្វីលីពីន។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីនិយាយថា លទ្ធផលនៃការធ្វើកោសល្យវិច័យឡើងវិញនេះនឹងត្រូវរក្សាជាការសម្ងាត់ បន្ទាប់ពីលទ្ធផលដំបូងនៃការធ្វើកោសល្យវិច័យរបស់ប៉ូលិសបានលេចធ្លាយជាសាធារណៈ។

លោកស្រី Ramos បានបន្ថែមថា សាក្សីជាច្រើនកំពុងត្រូវបានចុចឈ្មោះសម្រាប់ការស៊ើបអង្កេត។

ការស៊ើបអង្កេតបឋមត្រូវបានកំណត់យកថ្ងៃទី១៣ខែមករា ដែលជាពេលសមាជិកគ្រួសារនិងមិត្តភក្តិរបស់ Dacera ត្រូវមមាញឹកក្នុងការរៀបចំឯកសារមុនពេលទៅផ្ទះ។

ក្រុមគ្រួសារនឹងរៀបចំពិធីកំដរសពរយៈពេល២ថ្ងៃ មុនការបញ្ចុះសពរបស់កញ្ញា Dacera ចំពេលមានសំណួរមិនទាន់មានចម្លើយជុំវិញការស្លាប់របស់នាង។

ប៉ូលិសនៅតែប្រកាន់ខ្ជាប់ជំហរថា Dacera ត្រូវបានគេរំលោភនៅយប់ដែលនាងស្លាប់ប៉ុន្តែជនសង្ស័យបានបដិសេធរឿងនេះ។

ក្រុមគ្រួសាររបស់ Dacera ក៏បានបដិសេធធ្វើអត្ថាធិប្បាយអំពីសេចក្តីសម្រេចរបស់រដ្ឋអាជ្ញាក្នុងការដោះលែងជនសង្ស័យ៣នាក់កាលពីថ្ងៃពុធផងដែរដោយនិយាយថា ពួកគេនឹងទុករឿងនេះឲ្យមេធាវីរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Abs-Cbn

ចុចអាន៖ តាមពិត នារីអូតែសដែលស្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្រួសារស្តេចប្រដាល់ហ្វីលីពីន MANNY PACQUIAO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម