Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈប្រទេសត្រៀមចាក់វ៉ាក់សាំង ក្រុមហ៊ុនផលិតសឺរ៉ាំងប្រេស៊ីលឆ្លៀតឱកាសដំឡើងថ្លៃផលិតផលរបស់ខ្លួន

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចោទប្រកាន់ក្រុមហ៊ុនផលិតសឺរ៉ាំងពីការដំឡើងថ្លៃរបស់ពួកគេ បន្ទាប់ពីរដ្ឋាភិបាលបានបរាជ័យក្នុងការទិញសឺរ៉ាំងរាប់រយលានសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

លោក Bolsonaro បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “តម្លៃបានឡើងខ្ពស់ បន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញសឺរ៉ាំង” ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងសំខាន់ចំនួន ៣ របស់ប្រេស៊ីលបានជួបជាមួយលោក Bolsonaro កាលពីថ្ងៃពុធ ហើយបានព្រមព្រៀងគ្នាថាពួកគេនឹងផ្គត់ផ្គង់សឺរ៉ាំងចំនួន ១០ លានរួមជាមួយម្ជុលដើម្បីចាក់វ៉ាក់សាំងដំណាក់កាលដំបូងដែលបានគ្រោងទុករបស់ប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paulo Henrique Fraccaro ប្រធានក្រុមផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងក្រុមអ្នកបញ្ចុះបញ្ចូលឧស្សាហកម្មគ្រឿងបរិក្ខា ABIMO របស់ប្រទេសប្រេស៊ីលបាននិយាយថា “វាជាការបញ្ជាទិញចាំបាច់ ហើយក្រុមហ៊ុនត្រូវតែគោរពវា ប៉ុន្តែរដ្ឋាភិបាលក៏នឹងចំណាយប្រាក់ផងដែរ” ។

លោក Fraccaro បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តផ្គត់ផ្គង់សឺរ៉ាំង បន្ទាប់ពីបានបរាជ័យក្នុងការដេញថ្លៃតាមប្រព័ន្ធអេឡិចត្រូនិកកាលពីសប្តាហ៍មុន ។ ក្រុមហ៊ុននេះបានព្យាយាមទិញសឺរ៉ាំងចំនួន ៣៣១ លាន ប៉ុន្តែបានទិញត្រឹមតែ ៨ លានឬ ២.៥ ភាគរយនៃគោលដៅរបស់ខ្លួន បន្ទាប់ពីវាបានកំណត់តម្លៃយោងទាបជាងការដេញថ្លៃរបស់ក្រុមហ៊ុន ។

លោក Fraccaro បាននិយាយថា ក្រសួងសុខាភិបាលប្រេស៊ីលបានកំណត់ប្រាក់ ០.០២ ដុល្លារក្នុងមួយសឺរ៉ាំងក្នុងការដេញថ្លៃរបស់ខ្លួនកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ប៉ុន្តែក្រុមហ៊ុនភាគច្រើនបានស្នើសុំតម្លៃ ០.០៤ ទៅ ០.០៩ ដុល្លារ អាស្រ័យលើលក្ខណៈរបស់វា ។

ខណៈពេលដែលតម្លៃសម្រាប់សឺរ៉ាំងដែលត្រូវការមិនត្រូវបានព្រមព្រៀង លោក Fraccaro បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងបើកការដេញថ្លៃលើកទី ២ ក្នុងរយៈពេលមួយ ឬពីរសប្តាហ៍ជាមួយនឹងតម្លៃកែតម្រូវទៅនឹងតថភាពផលិតកម្មនាពេលបច្ចុប្បន្ននេះ ។

លោក Bolsonaro បានសរសេរថា រដ្ឋ និងក្រុងរបស់ប្រទេសប្រេស៊ីលមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងខែនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសប្រេស៊ីលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៨៧៤,៥៣៩ ករណី និងមានអ្នកស្លាប់ចំនួន ១៩៩,០៤៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ប្រធានាធិបតីប្រេស៊ីលមិនខ្វល់រឿងវ៉ាក់សាំងកូវីដ ១៩

ចុចអាន ៖ ប្រេស៊ីលអនុញ្ញាតឲ្យបន្តការសាកល្បងវ៉ាក់សាំងចិនឡើងវិញ ក្រោយមានការផ្អាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម