Connect with us

ព័ត៌មានអន្ដរជាតិ

ខុសពី ពូទីន, លោក បៃដិន ចុះហត្ថលេខាលើច្បាប់ ការពារ​អ្នកស្រលាញ់ភេទដូចគ្នា

បានផុស

នៅ

មិនដូចលោក ពូទីន ឡើយ, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់​ការពារអ្នកស្រលាញ់ភេទដូចគ្នា​ និងអនុញ្ញាតឲ្យរៀបការបានថែមទៀតផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន បាននិយាយនៅឯសេតវិមានថា អាមេរិកបានបោះជំហានសំខាន់មួយឆ្ពោះទៅរកសមភាព ដើម្បីសេរីភាព និងយុត្តិធម៌ ដោយមិនប្រកាន់ប្រភេទមនុស្សឡើយ ទោះបីអ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ ។

ជាមួយគ្នានោះ តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលោក Cyndi Lauper ដែលជាអ្នកតស៊ូមតិសម្រាប់សិទ្ធិជនជាតិភាគតិចផ្លូវភេទ បានប្រាប់អ្នកសារព័ត៌មានថា ឥឡូវនេះ ជនជាតិអាមេរិកអាចស្រឡាញ់អ្នកណាដែលពួកគេស្រឡាញ់បានដោយមិនហាមឃាត់ឡើយ ។

ដោយឡែក ងាកទៅកាន់សេចក្តីសម្រេចរបស់តុលាការកំពូលក្នុងឆ្នាំ ២០១៥ គឺស្ទើរតែធ្វើឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់ទៅហើយនៅក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ។

ប៉ុន្តែ ការចុះហត្ថលេខាលើច្បាប់ថ្មីនេះ តម្រូវឲ្យរដ្ឋទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់ទាំងអស់ ។ មានន័យថាសិទ្ធិរបស់ប្តីប្រពន្ធមួយគូដែលស្រលាញ់ភេទដូចគ្នា ត្រូវបានធានា ទោះបីជាពួកគេត្រូវផ្លាស់ទៅរស់នៅរដ្ឋដែលអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនបានគាំទ្រក៏ដោយ ។

គណបក្សប្រជាធិបតេយ្យបានចាត់វិធានការដើម្បីអនុម័តច្បាប់សហព័ន្ធដើម្បីការពារអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ប្រសិនបើតុលាការកំពូលត្រូវលុបចោលសេចក្តីសម្រេចឆ្នាំ ២០១៥ របស់ខ្លួន ។

បើតាមការស្ទង់មតិរបស់អាមេរិកក្នុងឆ្នាំ ២០២០ បានបង្ហាញថា គូស្នេហ៍ស្រលាញ់ភេទដូចគ្នាមានចំនួន ១.៥ ភាគរយនៃចំនួនគ្រួសារទាំងមូល ដែលស្មើនឹង​ចំនួន ៩៨0,000 គ្រួសារ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ប្រទេសចំនួន ៤០ សន្យាជួយប្រជាជន អ៊ុយក្រែន ឲ្យឆ្លងផុតរដូវរងាឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម