Connect with us

ព័ត៌មានអន្ដរជាតិ

មេខ្លោង​ធ្វើ​រដ្ឋ​ប្រហារនៅអាល្លឺម៉ង់​ មានគម្រោងសម្លាប់ ​អធិការបតី (មានវីដេអូ)

បានផុស

នៅ

កាសែត New York Times បានរាយការណ៍ថា ជីវិតរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប៉ូលិសមិនបានរារាំង ការរៀបចំរដ្ឋប្រហារដោយក្រុម “Citizens of the Reich” ទេនោះ។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការវាយឆ្មក់ទ្រង់ទ្រាយធំនៅក្នុងតំបន់ជាច្រើន ទូទាំងប្រទេសកាលពីសប្តាហ៍មុន វាបានបង្ហាញថា ក្រុមនេះបានស្តុកទុកអាវុធ ហើយគ្រោងនឹងសម្រុកចូលសភា។

នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃអង្គារទី១៣ខែធ្នូ New York Times បានលើកឡើងប្រភពពីមន្ត្រីបីនាក់ ស្និទ្ធិនឹងការស៊ើបអង្កេតដែលបានអះអាងថា ឯកសារដែលបានរកឃើញនៅក្នុងបរិវេណដែលជាកម្មសិទ្ធិរបស់អ្នកសមគំនិតបង្ហាញថា ក្រុមនេះមានបំណងសម្លាប់លោក Scholz។

ក្នុង​ចំណោម​ឯកសារ​ដែល​រឹបអូស​បាន ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​កិច្ចព្រមព្រៀង​ជាង១០០ ដែល​បាន​ស្បថដោយ​ប្រទេស​ហត្ថលេខី​សម្ងាត់​លើ​ផែនការ​ទាំងនេះ។

យោងតាមប្រភពពី New York Times  ការវាយឆ្មក់នេះ បានរកឃើញអាវុធចំនួន៤០ដើម ហើយអាជ្ញាធរសង្ស័យថា អាវុធជាច្រើនទៀតអាចលាក់នៅក្នុងឃ្លាំងសម្ងាត់។

ជាងនេះទៅទៀត មេខ្លោងដែលគេចោទថាជា Heinrich ទី១៣ ដែលនឹងចូលកាន់តំណែងក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើរដ្ឋប្រហារបានជោគជ័យ ត្រូវបានគេរាយការណ៍ថា បានព្យាយាមបង្កើតទំនាក់ទំនងជាមួយស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Leipzig។

គួរបញ្ជាក់ថា សមាជិកក្រុមនេះចំនួន២៣នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំង ខណៈ៣១នាក់ទៀត ស្ថិតក្រោមការស៊ើបអង្កេត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាល្លឺម៉ង់ ចាប់បាន ក្រុម ភេរវករ ស្តាំ និយម ដែលគ្រោង ធ្វើរដ្ឋប្រហារ ផ្ដួលរំលំ រដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២៣ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៥៤ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម