ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រាប់អាវុធដែល រុស្ស៊ី បើកការវាយប្រហារលើទីក្រុង កៀវ ថ្មីៗនេះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ផលិតដោយអ៊ីរ៉ង់ចំនួន ១៣ គ្រឿងសម្រាប់ការវាយប្រហារថ្មីៗនេះលើទីក្រុងកៀវ ។

អាជ្ញាធរអ៊ុយក្រែនបាននិយាយដែរថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេក៏បានបាញ់ទម្លាក់យន្តហោះដ្រូនទាំងនោះផងដែរ ដែលបណ្តាលឲ្យអគារចំនួន ៥ នៅក្នុងរដ្ឋធានីកៀវរងការខូចខាត ដោយសារការធ្លាក់យន្តហោះ និងកម្ទេចកម្ទី ខណៈមិនទាន់មានរបាយការណ៍ពីការស្លាប់ និងរងរបួសនៅឡើយទេ ។
លោក Zelensky បញ្ជាក់ថា លោកពិតជាមានមោទនភាពណាស់ចំពោះប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសលោក ដែលបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យក្នុងការការពារទីក្រុង ហើយលោកក៏បន្តស្នើសុំអាវុធបែបនេះបន្ថែមទៀតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អភិបាលក្រុងកៀវលោក Vitali Klitschko បានរាយការណ៍ថា ការផ្ទុះនេះកើតឡើងនៅកណ្តាលទីក្រុងតែម្ដង ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនក៏បានបាញ់ទម្លាក់អាវុធគ្មានមនុស្សបើករបស់រុស្ស៊ីផងដែរ ។
ទន្ទឹមនោះ ស៊ីរ៉ែនប្រកាសអាសន្នតាមអាកាសក៏បានចាប់ផ្តើមបន្លឺឡើងផងដែរនៅក្នុងទីក្រុងកៀវ ក៏ដូចជានៅកន្លែងផ្សេងទៀត ពោលភ្លាមៗបន្ទាប់ពីការវាយប្រហារនៅពេលព្រឹកព្រលឹម ហើយបានបន្តរហូតដល់រយៈពេលប្រហែល ៣ ម៉ោងទើបបាត់ទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រមុខសាធារណរដ្ឋ Donetsk ថា អាវុធដែលផ្ដល់ឲ្យ អ៊ុយក្រែន កំពុងដាក់ លក់លើទីផ្សារងងឹត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ