Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រ បារាំង និងម៉ារ៉ុក ក្នុងប្រទេស​អឺរ៉ុបចំនួន ២

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងអ្នកគាំទ្របាល់ទាត់បារាំង និងម៉ារ៉ុកកាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា ដោយប៉ូលិសបារាំង និងបែលហ្ស៊ិកបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងឃាត់ខ្លួនអ្នកគាំទ្រមួយចំនួនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតបែលហ្ស៊ិក LeSoir បានរាយការណ៍ថា ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បន្ទាប់ពីអ្នកគាំទ្របាល់ទាត់បានចាប់ផ្តើមគប់ផាវ និងបាញ់កាំជ្រួចដាក់មន្ត្រីប៉ូលិស ទើបធ្វើឲ្យប៉ូលិសចាប់ផ្តើមឃាត់ខ្លួនអ្នកគាំទ្រទាំងនោះ ។

ចំណែកកាសែតបារាំង Le Figaro ក៏បានរាយការណ៍ដែរថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្របារាំង និងម៉ារ៉ុកនៅទីក្រុង Nice របស់ប្រទេសបារាំង បន្ទាប់ពីបុរសពាក់អាវក្រណាត់ចាប់ផ្តើមស្រែកថា “អារ៉ាប់ចេញ” និង “យើងជាម្ចាស់ផ្ទះ” ទៅកាន់អ្នកគាំទ្រម៉ារ៉ុក ហើយក្រោយមកភាគី​ទាំង​ពីរ​ចាប់​ផ្ដើម​គប់​ផាវ​ដាក់​គ្នា ។

ទន្ទឹមនោះកាសែត Le Monde បានរាយការណ៍ថា ប៉ូលិសបារាំងក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ដើម្បីបំបែកហ្វូងអ្នកគាំទ្រនៅក្នុងទីក្រុង Lyon និងទីក្រុង Montpellier ហើយមនុស្សជាង ១០០ នាក់ត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ ។

ដោយឡែកអ្នកឆ្លើយឆ្លងព័ត៌មាន RIA Novosti បានរាយការណ៍ថា ការប៉ះទង្គិចគ្នារវាងប៉ូលិស និងអ្នកគាំទ្រក៏បានផ្ទុះឡើងផងដែរនៅលើមហាវិថី Champs-Elysees ក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំង ខណៈដំបូងឡើយ អ្នក​គាំទ្រ​កំពុង​ប្រារព្ធ​ពិធី​ដោយ​បាញ់​កាំជ្រួច ផាវ និង​ច្រៀង​ចម្រៀងធម្មតាប៉ុណ្ណោះ ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ពុធ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​ក្រុម​ម៉ារ៉ុក ២-០ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃព្រឹត្តិការណ៍ FIFA World Cup នៅ​ប្រទេស​កាតា ហើយនៅថ្ងៃទី ១៨ ខែធ្នូ ក្រុមបារាំងនឹងត្រូវជួបក្រុមអាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ ខណៈនៅថ្ងៃទី ១៧ ខែធ្នូ, ម៉ារ៉ុក នឹងប្រកួតជាមួយ ក្រូអាត ក្នុងការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ស្ថានការណ៍មិនស្រួល! បារាំង ដាក់ពង្រាយមន្ត្រីប៉ូលិស ១ម៉ឺននាក់ឲ្យហើយ មុនការប្រកួតយប់នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម