ព័ត៌មានអន្ដរជាតិ
Elon Musk លក់ចេញភាគហ៊ុន Tesla ម្តងទៀត បានលុយជាង ៣.៦ ពាន់លានដុល្លារ
ក្រុមហ៊ុន Tesla លោក Elon Musk បានលក់ភាគហ៊ុនចំនួន ២២ លានហ៊ុននៅក្នុងសប្តាហ៍នេះ ដោយទទួលបានលុយចំនួន ៣.៦ ពាន់លានដុល្លារ ។

អំឡុងខែមុន Elon Musk ក៏បានលក់ចេញភាគហ៊ុន Tesla ផងដែរក្នុងចំនួន ១៩.៥ លានហ៊ុន ជាមួយតម្លៃជិត ៤ ពាន់លានដុល្លារ ហើយបើសរុបចាប់តាំងពីការលក់ហ៊ុននៅក្នុងឆ្នាំមុនមក បូករួមជាមួយការលក់លើកចុងក្រោយនេះ លោក Musk គឺប្រមូលលុយបានជាង ៤០ ពាន់លានដុល្លារហើយ។
ដោយឡែក កាលពីលក់លើកមុន គឺលោក Musk ប្រមូលលុយយកទៅទិញ Twitter ខណៈ ការលក់ភាគ ហ៊ុនឡានអគ្គិសនីម្តងនេះ លោកមហាសេដ្ឋីម្នាក់នេះ គឺមិនទាន់បញ្ជាក់ ពីមូលហេតុឲ្យបានដឹងនោះឡើយ ។

គួរឲ្យដឹងថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីលោក Musk ឡើងគ្រប់គ្រង Twitter មក បានធ្វើឲ្យវិនិយោគិនលើ Tesla ជាច្រើនមានក្តីព្រួយបារម្ភជាខ្លាំងចំពោះលោក ដោយខ្លាចមហាសេដ្ឋីរូបនេះ លែងសូវយកចិត្តទុកដាក់ជាមួយ Tesla ខណៈដោយកាលពីឆ្នាំមុន ក្រុមហ៊ុន Tesla មានតម្លៃដល់ ១ ពាន់ពាន់លានដុល្លារ ប៉ុន្តែក្នុងរយៈពេលចុងក្រោយ ភាគហ៊ុនក្រុមហ៊ុន បានធ្លាក់ចុះយ៉ាងខ្លាំង ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ BBC
ចុចអាន ៖ ទីបំផុត Jack Ma លាលែងតំណែងជាប្រធានក្រុមអ្នកជំនួញ ចិន ក្រោយសំងំ នៅ ជប៉ុន ៦ ខែ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ