Connect with us

ព័ត៌មានអន្ដរជាតិ

រឿងម្យ៉ាង ធ្វើឲ្យពិភពលោក ភ័យខ្លាចថា បេឡារុស នឹងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ 

បានផុស

នៅ

មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសបេឡារុស អាចនឹងត្រូវបង្ខំឲ្យចូលរួមក្នុងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរថពាសដែកយោធា ត្រូវបានគេឃើញមានលាប “និមិត្តសញ្ញាប្រយុទ្ធ” នៅលើនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូទូរទស្សន៍រដ្ឋនៃរថពាសដែកដែលចូលរួមក្នុងសមយុទ្ធនៅជិតព្រំដែនអ៊ុយក្រែន បានបង្ហាញថា ពួកគេមានលាបសញ្ញាការ៉េពណ៌ក្រហមនៅលើនោះ ដែលសញ្ញានេះនឹងជួយឲ្យអ្នកបើកបរ ស្គាល់គ្នាក្នុងអំឡុងពេលប្រយុទ្ធជាក់ស្តែង។

គេនៅចាំបានថា លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជាឲ្យធ្វើសមយុទ្ធយោធានៅជិតព្រំដែនអ៊ុយក្រែនជាមួយនឹងសញ្ញាសម្គាល់ “អក្សរ Z” នៅលើរថក្រោះរុស្ស៊ីផងដែរ មុនពេលគាត់ បញ្ជាឲ្យមានការវាយលុកកាលពីខែកុម្ភៈ។

រហូតមកដល់ពេលនេះ មេដឹកនាំបេឡារុស Alexander Lukashenko មិនទាន់បញ្ជូនកងទ័ពរបស់គាត់ឲ្យចូលទៅក្នុងការប្រយុទ្ធនៅអ៊ុយក្រែននៅឡើយទេ ប៉ុន្តែបានអនុញ្ញាតឲ្យយកទឹកដីបេឡារុស ប្រើប្រាស់សម្រាប់ការវាយប្រហារ។

កងទ័ពរុស្ស៊ីដែលប៉ុនប៉ងដណ្តើមយកទីក្រុងកៀវ នៅដើមសង្រ្គាម បានបើកការវាយលុកចេញពីប្រទេសបេឡារុស ហើយមីស៊ីលដែលបំផ្លិចបំផ្លាញរដ្ឋធានីអ៊ុយក្រែន គឺត្រូវបានបាញ់ចេញពីទីនោះ។

​លោក Lukashenko ត្រូវបានគេគិតថា​ កំពុងរងសម្ពាធឲ្យ​ដាក់​កម្លាំង​របស់​គាត់​ ​ក្នុង​ការ​ប្រយុទ្ធ ​បន្ទាប់​ពី​រុស្ស៊ី​​ចាប់​ផ្តើម​ដាក់​ទាហាន​ខ្លួន​ឯង​បន្ថែម​ទៀត​លើ​ទឹកដី​របស់​គាត់​ក្នុង​ខែ​កញ្ញា។

ប៉ុន្តែ​គាត់​ស្ទាក់​ស្ទើរ ទំនង​ជា​ដោយ​សារ​គាត់​បារម្ភ​ថា ​កងទ័ព​របស់​គាត់​ដែល​ជា​ស្រមោល​នៃ​សមភាគី​រុស្ស៊ី ​នឹង​ត្រូវកម្ទេច​ក្នុង​ការ​ប្រយុទ្ធ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ណាតូ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត កៀក រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម