Connect with us

ព័ត៌មានអន្ដរជាតិ

CDC បញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា ខ្លួនបានរកឃើញករណីប្រតិកម្មអាណាហ្វីឡាក់ទិច​ ឬប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំនួន ២១ ករណីក្នុងចំណោមប្រជាជនប្រមាណ ១.៩ លាននាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ស្តីពីជំងឺកូវីដ ១៩ ដែលចេញផ្សាយកាលពីថ្ងៃពុធ CDC បាននិយាយថា ប្រជាជនប្រហែល ១.៩ លាននាក់បានទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ។

CDC បានកត់សម្គាល់ថា ៦២ ភាគរយនៃពួកគេគឺជាស្ត្រី ៣៤ ភាគរយជាបុរស ហើយនៅសល់គឺមិនដឹងមូលហេតុ ។

របាយការណ៍នោះក៏បាននិយាយផងដែរថា អ្នកជំងឺចំនួន ១៧ នាក់ក្នុងចំណោមអ្នកជំងឺ ២១ នាក់មានប្រតិកម្មអាឡ័កស៊ី ឬប្រវត្តិអាឡ័កស៊ីរួចទៅហើយ ។

វាបានបន្ថែមទៀតថា អាយុជាមធ្យមរបស់ពួកគេគឺ ៤០ ឆ្នាំ ហើយ ៩០ ភាគរយនៃពួកគេគឺជាស្ត្រី ។ ជាធម្មតាពួកគេវិវត្តរោគសញ្ញាក្នុងរយៈពេល ២ ទៅ ១៥០ នាទី ហើយ ៧០ ភាគរយនៃពួកគេចាប់ផ្តើមមានរោគសញ្ញាក្នុងរយៈពេល ១៥ នាទី ។ ប៉ុន្តែក្នុងនោះអ្នកជំងឺ ២០ នាក់ក្នុងចំណោម ២១ នាក់បានជាសះស្បើយឡើងវិញហើយផងដែរ ។

មន្ត្រីជាន់ខ្ពស់ CDC និយាយថា ការប្រតិកម្មអាណាហ្វីឡាក់ទិចដែលបណ្តាលមកពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺជាលទ្ធផលដ៏កម្រមួយ ។ មន្ត្រីរូបនេះនិយាយថា CDC នឹងបន្តតាមដានសុខភាពរបស់អ្នកចាក់វ៉ាក់សាំងក្នុងរយៈពេលជាក់លាក់ណាមួយក្នុងករណីមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ។

ទន្ទឹមនោះ CDC ក៏កំពុងជំរុញប្រជាជនកុំឲ្យចាក់ថ្នាំបង្ការ ប្រសិនបើពួកគេមានអាឡ័កស៊ីទៅនឹងសមាសធាតុផ្សុំនៃវ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ Breaking News! ទីបំផុត​ សភាអាមេរិកផ្តល់ជ័យជម្នះទៅឲ្យលោក Joe Biden

ចុចអាន ៖ លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម