Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វ្រិកខាងត្បូង អស់មឈូសដាក់សពខណៈអ្នកស្លាប់ដោយសារកូវីដ កើនលើស១០០ភាគរយ

បានផុស

នៅ

នាយកកន្លែងរៀបចំពិធីបុណ្យសពអាហ្វ្រិកខាងត្បូងបាននិយាយថា ពួកគេលែងមានមឈូសដាក់ហើយបន្ទាប់ពី ការស្លាប់ដោយសារជំងឺកូវីដ១៩បានកើនឡើង១២០ភាគរយ។

ប្រទេសនេះក៏កំពុងប្រឈមមុខនឹងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ដែលបង្កឲ្យមានការកើនឡើងនូវចំនួនអ្នកស្លាប់និងករណីឆ្លងផងដែរ។ មនុស្សចំនួន៤២២នាក់ បានស្លាប់កាលពីម្សិលមិញខណៈជាង១៥.០០០នាក់ ត្រូវបានគេធ្វើតេស្តរកឃើញវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន ក្រុមអ្នករកស៊ីកប់ខ្មោចសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញវ៉ាក់សាំងហើយដាក់ឲ្យប្រើប្រាស់ទូទាំងប្រទេស ចំពេលមានតម្រូវការខ្ពស់សម្រាប់មឈូស ចំនួនបុគ្គលិករបស់ពួកគេស្លាប់ដោយសារវីរុសកាន់តែច្រើននិងការលុបចោលគោលនយោបាយ។

នាយកកន្លែងរៀបចំពិធីបុណ្យសពអាហ្វ្រិកខាងត្បូងលោក Thabiso Maumakoe ដែលបើកទីតាំងបុណ្យសព Tshipi-Noto នៅទីប្រជុំជន Delmas ក្នុងខេត្ត Mpumalanga បាននិយាយថា គាត់និងបុគ្គលិករបស់គាត់មានការភ័យខ្លាច។

វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីនៅអាហ្វ្រិកខាងត្បូងដែលគេហៅថា 501.V2 ត្រូវបានប្រកាសក្នុងទីក្រុង Cape Town កាលពីខែធ្នូហើយត្រូវបានគេជឿថា ជាវ៉ារ្យ៉ង់ខ្លាំងជាងវីរុសកូវីដក្លាយពូជថ្មីនៅអង់គ្លេសទៅទៀត។

ករណីនៅអាហ្វ្រិកខាងត្បូងបានកើនឡើងយ៉ាងខ្លាំងពីតិចជាង៣,០០០នាក់ក្នុងមួយថ្ងៃកាលពីដើមខែធ្នូដល់ជាង១៥,០០០នាក់ក្នុងមួយថ្ងៃខណៈវីរុសបម្លែងខ្លួនប្រភេទថ្មីបានរួមចំណែករហូតដល់៩០ភាគរយក្នុងចំណោមអ្នកឆ្លងថ្មី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម