Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ ស្ថានភាពរបស់បុត្រីច្បងមហាក្សត្រថៃ យ៉ាងណាហើយ ក្រោយគាំងបេះដូង ដួលសន្លប់ម្សិលមិញ?

បានផុស

នៅ

ព្រះបរមរាជវាំងថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែធ្នូថា ព្រះនាង Bajrakitiyabha Narendira Debyavati បានដួលសន្លប់ ខណៈពេលកំពុងហ្វឹកហាត់ជាមួយសត្វសុនខរបស់ព្រះនាងសម្រាប់ការប្រកួតមួយនៅខេត្ត Nakhon Ratchasima។

ព្រះនាង Bajrakitiyabha Narendira Debyavati
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះបរមរាជវាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះនាងដែលជាបុត្រីច្បងរបស់មហាក្សត្រថៃ បានទទួលការព្យាបាលបឋមសម្រាប់បញ្ហាព្រះរាជសុខភាពទាក់ទងនឹងបេះដូង នៅមន្ទីរពេទ្យ Pak Chong Nana ក្នុងខេត្តភាគឦសានមួយនេះ។

ក្រោយមកព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ King Chulalongkorn Memorial ក្នុងទីក្រុងបាងកក ដើម្បីពិនិត្យនិងព្យាបាលបន្ថែម។

ព្រះនាង Bajrakitiyabha Narendira Debyavati

យោងតាមសេចក្តីថ្លែងការណ៍, ស្ថានភាពរបស់ព្រះនាងនាពេលនេះ គឺបាន​ឈានដល់កម្រិតនឹងនរវិញហើយ។

គួរបញ្ជាក់ថា ព្រះនាង Bajrakitiyabha បានដួលសន្លប់ ខណៈពេលព្រះនាងត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ Thailand Working Dog Championship ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅកងវរសេនាតូច Military Dog Battalion ក្នុងស្រុក Pak Chong នៃខេត្ត Nakhon Ratchasima ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ខែធ្នូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ស្តេចថៃ កំពុងស្តារព្រះកិត្តិនាម ស្របពេលបាតុកម្មគ្រោងផ្ទុះឡើងជាបន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម