Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី នឹងបញ្ជូនឧស្ម័នបន្ថែមទៀតទៅតំបន់អាស៊ី

បានផុស

នៅ

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅតំបន់អាស៊ីបូព៌ានឹងបន្តកើនឡើង ហើយអាចឈានដល់ជិត ៩០ ពាន់លានម៉ែត្រគូបនៅចុងទសវត្សរ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងបំពង់បង្ហូរប្រេងទៅកាន់ភាគខាងត្បូង និងខាងកើតនឹងក្លាយជាជំហានដ៏សំខាន់មួយដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច និងសកម្មភាពអរិភាពផ្សេងទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ។

លោក ពូទីន បន្តបញ្ជាក់លើការអនុវត្តគម្រោងដូចជា Kovyktinskoe Field, Power of Siberia 2 និងផ្លូវ Far East នឹងធ្វើឲ្យបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅភាគខាងកើតដល់ ៤៨ ពាន់លានម៉ែត្រគូបនៅដើមឆ្នាំ ២០២៥ និងដល់ ៨៨ ពាន់លានគូបនៅឆ្នាំ ២០៣០ ។

លោកបានកត់សម្គាល់ថា ចំនួននេះពិតជាមានច្រើនជាង ៦០ភាគរយ នៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់លោកខាងលិចក្នុងឆ្នាំ ២០២១ ទៅទៀត ។

​បើយោងតាមលោកប្រធានាធិបតី គម្រោងឧស្ម័នធម្មជាតិរាវថ្មី (LNG) នៅក្នុងតំបន់ Yamal របស់រុស្ស៊ីនឹងធ្វើឲ្យវាអាចបង្កើនផលិតកម្ម LNG ដល់ទៅ ៧០ ពាន់លានម៉ែត្រគូប ដែលនឹងអនុញ្ញាតឲ្យមានការបង្វែរទិសដៅនាំចេញផងដែរ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖ RT

ចុចអាន ៖ ប៉ូលិសរឹបអូសលុយសុទ្ធ ១.៦៨ លានដុល្លារ រឿងពុករលួយម្ចាស់ផ្ទះ World Cup នៅកាតា របស់លោកស្រី Eva Kaili (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម