Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ចេញឯកសារសម្ងាត់ ពាក់ព័ន្ធការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy

បានផុស

នៅ

ឯកសារសម្ងាត់ថ្មី ទាក់ទងនឹងការធ្វើឃាតអតីតប្រធានាធិបតីអាមេរិក John F. Kennedy កាលពីខែវិច្ឆិកាឆ្នាំ១៩៦៣ ត្រូវបានបញ្ចេញនៅថ្ងៃសុក្រទី១៦ខែធ្នូនេះ ប៉ុន្តែសេតវិមានបានរក្សាទុកឯកសាររាប់ពាន់វិញ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។

លោក Kennedy ត្រូវ​បាន​បាញ់សម្លាប់អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Dallas រដ្ឋ Texas ក្នុង​ឆ្នាំ ១៩៦៣
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាការ Warren ដែលស៊ើបអង្កេតការបាញ់ប្រហារអតីតប្រធានាធិបតីអាយុ៤៦ឆ្នាំបានកំណត់ថា ការធ្វើឃាតនោះ ត្រូវបានអនុវត្តដោយអតីតអ្នកបាញ់កាំភ្លើងនៃកងម៉ារីនលោក Lee Harvey Oswald ដែលគាត់ធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

បណ្ណសារជាតិ និយាយថា ឯកសារសរុបចំនួន ១៣១៧៣សន្លឹក ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសុក្រ ហើយថា ៩៧% នៃកំណត់ត្រារបស់លោក Kennedy ដែលសរុបមានប្រហែល៥លានទំព័រ ឥឡូវនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អតីតប្រធានាធិបតីអាមេរិក John F. Kennedy

​ពីរ​ថ្ងៃ​បន្ទាប់​ពី​ការធ្វើឃាតលោក Kennedy, លោក Oswald ត្រូវ​បាន​​បាញ់​សម្លាប់ដោយ​ម្ចាស់​ក្លឹប​រាត្រី Jack Ruby ខណៈ​ពេល​គាត់​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង។

ឯកសារមួយចំនួនធំដែលចេញផ្សាយនៅថ្ងៃសុក្រនេះ គឺជាប់ទាក់ទងទៅនឹងលោក Oswald, ការធ្វើដំណើរអន្តរជាតិ និងទំនាក់ទំនងរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំ មុនការធ្វើឃាតលោក Kennedy។

លោក Oswald បាន​ភៀសខ្លួន​ទៅ​សហភាព​សូវៀត​ក្នុង​ឆ្នាំ១៩៥៩ ប៉ុន្តែ​បាន​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ក្នុង​ឆ្នាំ១៩៦២។

លោក Lee Harvey Oswald

ក្នុងចំណោមឯកសារដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មានឯកសារមួយយកចេញពីឆ្នាំ១៩៩០ ដែលរៀបរាប់ពីសេចក្តីសង្ខេបរបស់អតីតមន្ត្រីទីភ្នាក់ងារសន្តិសុខសហភាពសូវៀត (KGB) ដែលនិយាយថា លោក Oswald ត្រូវបានតាមរកដោយ KGB បន្ទាប់ពីរត់ចោលជួរ។

ទោះបីជាយ៉ាងណាក៏ដោយ​ មន្ត្រីដដែលនិយាយថា KGB មិនមានទំនាក់ទំនងអ្វីទៀតទេជាមួយ Oswald បន្ទាប់ពីគាត់ត្រលប់ទៅសហរដ្ឋអាមេរិកវិញ ក្រោយទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងនឹកផ្ទះ ហើយ KGB មិនដែលប្រគល់ភារកិច្ចឲ្យគាត់សម្លាប់ប្រធានាធិបតី Kennedy ឡើយ។

លោក Lee Harvey Oswald

ឯកសារមួយទៀតពីឆ្នាំ១៩៩១ ដែលដកស្រង់ប្រភព KGB បាននិយាយថា លោក Oswald មិនមែនជាភ្នាក់ងារគ្រប់គ្រងដោយ KGB ទេបើទោះបីជា KGB តាមដានគាត់យ៉ាងជិតស្និទ្ធនិងជានិច្ចជាកាល ខណៈពេលគាត់ស្ថិតនៅក្នុងសហភាពសូវៀតក៏ដោយ។

គួរបញ្ជាក់ថា ការចេញផ្សាយឯកសារនេះ គឺអនុលោមទៅតាមច្បាប់សភាថ្ងៃទី២៦ខែតុលា ឆ្នាំ ១៩៩២ ដែលតម្រូវឲ្យកំណត់ត្រាការធ្វើឃាតដែលមិនបានកែប្រែនៅក្នុងបណ្ណសារជាតិ ត្រូវចេញផ្សាយពេញលេញក្នុងរយៈពេល២៥ឆ្នាំក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Times of Malta

ចុចអាន៖ ការបោះឆ្នោតស្ទង់មតិ ៖ ពលរដ្ឋ អាមេរិក មិនចង់ឲ្យលោក បៃដិន ឈរឈ្មោះ សម្រាប់អាណត្តិទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម