Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដីនៅម៉ាឡេស៊ី មនុស្សស្លាប់កើនដល់ ១៦នាក់

បានផុស

នៅ

ការរអិលបាក់ដី បានសម្លាប់មនុស្សចំនួន១៦នាក់នៅប្រទេសម៉ាឡេស៊ី ខណៈពួកគេដេកលង់លក់ក្នុងតង់ នៅឯកន្លែងបោះជំរំមួយក្នុងទីក្រុង Batang Kali ក្បែរ Genting Highlands កាលពីព្រឹកថ្ងៃសុក្រទី១៦ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមស្វែងរកកំពុងរុករកតាមភក់ដ៏ក្រាស់ និងដើមឈើដែលដួលរលំ ដើម្បីរកមនុស្សចំនួន១៧នាក់ ដែលនៅតែបាត់ខ្លួន។

ក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសម៉ាឡេស៊ីបាននិយាយថា មនុស្សចំនួន ៦១ នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព ក្នុងចំណោមមនុស្សសរុប៩៤នាក់ ជាប់នៅក្នុងការរអិលបាក់ដីនេះ។

មេប៉ូលិសស្រុក Suffian Abdullah បាននិយាយថា អ្នកស្លាប់គឺជាជនជាតិម៉ាឡេស៊ី ហើយរួមទាំងក្មេងអាយុប្រហែលប្រាំឆ្នាំម្នាក់ផងដែរ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សជិត ៤០០ នាក់មកពីទីភ្នាក់ងារជាច្រើនត្រូវបានដាក់ពង្រាយ ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។

គួរបញ្ជាក់ថា ការរអិលបាក់ដីគឺជារឿងធម្មតានៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅចុងឆ្នាំ។

កាលពីខែមីនា មនុស្ស៤នាក់ បានស្លាប់បន្ទាប់ពីការរអិលបាក់ដីដ៏ធំដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកប់ផ្ទះរបស់ពួកគេនៅជាយក្រុង Kuala Lumpur។

កាលពីឆ្នាំមុន មនុស្សប្រហែល ២១០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋចំនួន៧ទូទាំងប្រទេស។

នៅក្នុងឧបទ្ទវហេតុដ៏អាក្រក់បំផុត ការរអិលបាក់ដីដ៏ធំក្នុងឆ្នាំ១៩៩៣ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យអគារលំនៅដ្ឋានកម្ពស់១២ជាន់នៅក្រៅរដ្ឋធានីដួលរលំ ដោយបានសម្លាប់មនុស្សចំនួន៤៨នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បាក់ដី និងទឹកជំនន់នៅ វៀតណាម បណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម