ព័ត៌មានអន្ដរជាតិ
Elon Musk បិទចោលគណនី Twitter សារព័ត៌មានធំៗរបស់ អាមេរិក
មិនចេះចប់មិនចេះហើយ ឥឡូលោក Elon Musk ប្រកាសបិទគណនី Twitter អ្នកសារព័ត៌មានមកពីស្ថាប័នធំៗ រួមមាន The New York Times, The Washington Post, CNN, The Intercept និង Voice of America។

ការបិទគណនីនេះ គឺមិនមានការជូនដំណឹងមុនឡើយ បន្ទាប់ពីអ្នកសារពត៌មានទាំងនោះ បានធ្វើការរិះគន់ទៅលើរូបលោក ។
លោក Musk បានបង្ហោះនៅលើ Twitter ថា បើសិនជារិះគន់តែលើរូបលោក គឺមិនអីនោះទេ ប៉ុន្តែការប៉ះពាល់លើគ្រួសាររបស់លោក គឺមិនបាននោះឡើយ ។ លោកបានបន្ថែមទៀតថា ច្បាប់នេះ គឺត្រូវអនុវត្តន៍ដូចគ្នាចំពោះអ្នកកាសែតផងដែរ ។
ក្រោយមក Musk បានចោទប្រកាន់អ្នកកាសែតទាំងនោះពីការបង្ហោះសម្របសម្រួលការធ្វើឃាតជាមូលដ្ឋាន ដោយបំពានលើគោលការណ៍របស់វេទិកា Twitter ។

ពាក់ព័ន្ធជាមួយបញ្ហានេះ មូលហេតុច្បាស់លាស់ គឺមិនទាន់មានការបញ្ជាក់ច្បាស់ឡើយ ប៉ុន្តែអ្នកកាសែតជាច្រើន ដែលត្រូវបានបិទនោះ រួមមាន លោក Drew Harwell នៃសារព័ត៌មាន Washington Post និង Donnie O’Sullivan របស់ CNN បានសរសេរអំពីការផ្អាកគណនី Twitter តាមដានការហោះហើរ និងយន្តហោះផ្ទាល់ខ្លួនរបស់លោក Musk ។ ចំណែក Ryan Mac របស់ New York Times និង Micah Lee របស់ The Intercept ក៏តែងសរសេររិះគន់លើ Twitter និង Musk ជាទូទៅដែរដែរ ។

ដោយឡែក លោក Ella Irwin ប្រធានផ្នែក Trust & Safety របស់ Twitter បានប្រាប់ NPR ថា គណនីទាំងឡាយណាដែលបំពានគោលការណ៍ឯកជនភាព និងធ្វើឱ្យអ្នកប្រើប្រាស់ផ្សេងទៀតប្រឈមនឹងហានិភ័យ នឹងត្រូវបានផ្អាកទាំងអស់។
គួរឲ្យដឹងថា ចាប់តាំងពីទិញបាន Twitter ជាមួយតម្លៃ ៤៤ ពាន់លានដុល្លារមក បញ្ហាជាច្រើនកើតមានឡើងជានិច្ច ក្រោមស្នាដៃមហាសេដ្ឋីលោក Elon Musk ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Aljazeera
ចុចអាន ៖ Elon Musk លក់ចេញភាគហ៊ុន Tesla ម្តងទៀត បានលុយជាង ៣.៦ ពាន់លានដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ