Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការសហប្រជាជាតិថ្កោលទោស​ Twitter ក្រោយបិទគណនីសារព័ត៌មានធំៗរបស់អាមេរិក

បានផុស

នៅ

អង្គការសហប្រជាជាតិ បានថ្កោលទោសបណ្ដាញទំនាក់ទំនងសង្គម Twitter ចំពោះការសម្រេចចិត្តរបស់មេធំ លោក Elon Musk ជុំវិញការបិទចោលគណនីសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញ លោក Elon Musk ប្រកាសបិទគណនី Twitter អ្នកសារព័ត៌មានមកពីស្ថាប័នធំៗរួមមាន The New York Times, The Washington Post, CNN, The Intercept និង Voice of America ដែលការបិទនេះបានបង្កឱ្យមានមតិរិះគន់ ​ក៏ដូចជាថ្កោលទោសចំៗទៅលើមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ។

លោកស្រី Melissa Fleming អគ្គលេខាធិការ​រង​នៃ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ទំនាក់ទំនង​ពិភពលោក​ថ្លែង​ថា សេរីភាព​សារព័ត៌មាន​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​ប្រជាធិបតេយ្យ និង​ជា​ឧបករណ៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត​ដែល​បង្ក​គ្រោះថ្នាក់។

មិនត្រឹមតែអង្គការសហប្រជាជាតិប៉ុណ្ណោះ សូម្បីសហភាព​អ៊ឺ​រ៉ុ​ប​ក៏បាន​ថ្កោលទោស និងគំរាមដាក់ទណ្ឌកម្មលើ Twitter ផងដែរ ខណៈស្នងការ​សហភាព​អ៊ឺ​រ៉ុ​ប​លោកស្រី Vera Jourova បានទាមទារ​ឱ្យបណ្ដាញសង្គមមួយនេះគោរព​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ជា​មូលដ្ឋាន​។

ទោះយ៉ាងណា នៅ​ថ្ងៃ​សៅរ៍​នេះ លោក Elon Musk ឆ្លើយតបថា ខ្លួន​នឹង​បើកឱ្យ​គណនី Twitter របស់​អ្នកកាសែត​ជា​ច្រើន​​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនាំគ្នាថ្កោលទោស និងគំរាមដាក់ទណ្ឌកម្ម៕

ចុចអាន មូលហេតុដែល Elon Musk សម្រចបិទចោលគណនីសារព័ត៌មានធំៗ

ប្រែសម្រួល៖ សន្យា

​ប្រភព​៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម