ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បញ្ជាក់ពីការធ្វើតេស្តដ៏សំខាន់ ដើម្បីបង្កើតផ្កាយរណបចារកម្ម
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃចន្ទទី១៩ ខែធ្នូនេះថា ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងដំណាក់កាលចុងក្រោយដ៏សំខាន់ សម្រាប់ផ្កាយរណបចារកម្ម ដែលខ្លួនចង់បញ្ចប់ឲ្យរួចរាល់ត្រឹមខែមេសា ឆ្នាំ២០២៣។

របាយការណ៍នេះ ត្រូវបានចេញផ្សាយ មួយថ្ងៃបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍អំពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួនពីរគ្រាប់របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
យោងតាមសារព័ត៌មាន KCNA បានឲ្យដឹងថា រដ្ឋបាលអភិវឌ្ឍលំហអាកាសជាតិ (NADA) របស់ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae នាភាគពាយព្យ ដើម្បីពិនិត្យមើលសមត្ថភាពនៃការថតរូបភាពផ្កាយរណប ការបញ្ជូនទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងលើដី។
យានផ្ទុកផ្កាយរណបគំរូ ដែលរួមបញ្ចូលកាមេរ៉ាជាច្រើន ឧបករណ៍បញ្ជូននិងទទួលរូបភាព ឧបករណ៍បញ្ជា និងថ្មផ្ទុក ត្រូវបានបាញ់ទៅមុំខាងលើកម្ពស់ ៥០០គីឡូម៉ែត្រ។

អ្នកនាំពាក្យ NADA បានហៅការធ្វើតេស្តនេះថាជា ដំណើរការច្រកផ្លូវចុងក្រោយនៃការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលនឹងបញ្ចប់នៅខែមេសាឆ្នាំ២០២៣។
គួរបញ្ជាក់ជាថ្មីថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលជាច្រើនគ្រាប់ មិនធ្លាប់មានក្នុងឆ្នាំនេះ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានរចនាឡើងដើម្បីបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក បង្កើតកងកម្លាំងអវកាសនៅ កូរ៉េខាងត្បូង ដើម្បីតាមដានការបាញ់ មីស៊ីលរបស់ កូរ៉េខាងជើង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?