ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចុះទៅទីស្នាក់ការកណ្ដាលសម្រាប់ប្រតិបត្តិការយោធាពិសេសនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះទៅទីស្នាក់ការកណ្តាលសម្រាប់ “ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន” ខណៈចំណាត់ការនេះបង្ហាញថា លោកនឹងបន្តសង្គ្រាមលុកលុយរបស់ក្រុងមូស្គូលើទីក្រុងកៀវ ។

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានប្រកាសកាលពីពេលថ្មីៗនេះថា លោក ពូទីន បានចុះទៅទីស្នាក់ការកណ្តាលកាលពីថ្ងៃសៅរ៍ ហើយលោកប្រធានាធិបតីបានផ្តល់ការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅកាន់មេបញ្ជាការយោធា រួមទាំងលោករដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងនាយអគ្គសេនាធិការកងទ័ពលោក Valery Gerasimov ។
លោក ពូទីន បាននិយាយថា លោកចង់ស្តាប់សំណើរបស់ពួកគេស្តីពីសកម្មភាពភ្លាមៗ និងរយៈពេលមធ្យមរបស់កងកម្លាំងរុស្ស៊ី បន្ទាប់ពីការិយាល័យប្រធានាធិបតីបានបដិសេធលទ្ធភាពនៃបទឈប់បាញ់ ក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ។

ការចុះទៅទីស្នាក់ការកណ្ដាលសម្រាប់ប្រតិបត្តិការយោធាពិសេសរបស់លោក ពូទីន ក៏កើតឡើង ស្របពេលការវាយប្រហារដោយកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី បានបំផ្លាញទីតាំងថាមពលនៅក្នុងរដ្ឋធានីកៀវ និងតំបន់ផ្សេងទៀតនៅទូទាំងភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនកាលពីថ្ងៃសុក្រ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក Herman Halushchenko បាននិយាយថា យ៉ាងហោចណាស់មានរោងចក្រផលិតថាមពលចំនួន ៩ ត្រូវបានរងផលប៉ះពាល់ ហើយការផ្គត់ផ្គង់ថាមពលបានធ្លាក់ចុះដល់ ៥០ ភាគរយ ។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយផងដែរថា ប្រទេសរុស្ស៊ីនៅតែមានកាំជ្រួចមីស៊ីលគ្រប់គ្រាន់សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំជាច្រើនទៀតលើអ៊ុយក្រែន ប៉ុន្តែលោកបានបន្ថែមថា អ៊ុយក្រែននៅតែមានការប្ដេជ្ញាចិត្ត និងជំនឿលើខ្លួនឯងក្នុងការវាយតបតវិញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?