Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ភ័យកាន់តែខ្លាំង ពេលលោក ពូទីន​ ធ្វើដំណើរទៅ បេឡារុស

បានផុស

នៅ

មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុសនៅថ្ងៃចន្ទទី១៩ខែធ្នូនេះ ចំពេលទីក្រុងកៀវមានការភ័យខ្លាចថា គាត់មានបំណងដាក់សម្ពាធអតីតសម្ព័ន្ធមិត្តសូវៀត ឲ្យចូលរួមក្នុងការវាយលុកថ្មីប្រឆាំងអ៊ុយក្រែន និងបង្កើតរណសិរ្សថ្មីមួយ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈចុងក្រោយនេះ លោក ពូទីន បានដើរតួជាសាធារណៈកាន់តែខ្លាំង នៅក្នុងសង្រ្គាម ហើយបានធ្វើដំណើរទៅទីស្នាក់ការប្រតិបត្តិការរបស់គាត់ ដើម្បីបញ្ជាក់ប្រាប់មេបញ្ជាការយោធាអំពីជំហានបន្ទាប់ ដែលត្រូវធ្វើ។

ដំណើរទស្សនកិច្ចរបស់គាត់ សម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំបេឡារុស Alexander Lukashenko នឹងក្លាយជាដំណើរលើកដំបូងទៅកាន់ទីក្រុង មីនស្កិ៍ ចាប់តាំងពីឆ្នាំ២០១៩មក មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩ និងរលកនៃការតវ៉ារបស់បេឡារុសក្នុងឆ្នាំ២០២០។

មេដឹកនាំបេឡារុស Alexander Lukashenko

មេបញ្ជាការកងកម្លាំងរួមអ៊ុយក្រែន លោក Serhiy Nayev បាននិយាយថា “ក្នុងចិត្តរបស់យើង, អំឡុងពេលនៃកិច្ចពិភាក្សាទាំងនេះ នឹងមានសំណួរកាន់តែច្រើន ពាក់ព័ន្ធការវាយលុកបន្ថែមទៀតប្រឆាំងអ៊ុយក្រែន និងការចូលរួមយ៉ាងទូលំទូលាយនៃកងកម្លាំងប្រដាប់អាវុធបេឡារុស ក្នុងប្រតិបត្តិការប្រឆាំងអ៊ុយក្រែន”។

ដោយឡែក មេទ័ពអ៊ុយក្រែនលោក Valery Zaluzhniy បានប្រាប់ The Economist កាលពីសប្តាហ៍មុនថា ប្រទេសរុស្ស៊ី កំពុងរៀបចំកងទ័ពថ្មីចំនួន២០០ ០០០នាក់ សម្រាប់ការវាយលុកទ្រង់ទ្រាយធំមួយ ដែលអាចចាប់ផ្តើមចេញពីភាគខាងកើត ភាគខាងត្បូង ឬអាចចេញពីប្រទេសបេឡារុសតែម្តង នៅដើមខែមករា ឬទំនងជានៅនិទាឃរដូវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Recorder

ចុចអាន៖ លោក ពូទីន និយាយថា អាមេរិក បានលាតត្រដាងឲ្យឃើញពី ភាពកម្សោយរបស់ មេដឹកនាំអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម