ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីត សម្រេចយកសៀវភៅសិក្សាភាសាចិនកុកងឺ បង្រៀនដល់សិស្សបឋម និងវិទ្យាល័យ
ក្រសួងអប់រំនៃប្រទេសអារ៉ាប៊ីសាអូឌីតបានយល់ព្រមប្រើប្រាស់សៀវភៅសិក្សាភាសាចិនកុកងឺដែលបង្កើតឡើងដោយក្រុមហ៊ុនមួយនៅទីក្រុង Yinchuan របស់តំបន់ស្វយ័ត Ningxia Hui ហើយវាក៏ជាសៀវភៅបរទេសដំបូងបង្អស់ផងដែរ ដែលត្រូវបានអនុម័តដោយប្រទេសនេះ ។

ក្រុមហ៊ុនបាននិយាយថា សៀវភៅសិក្សាភាសាចិនឆ្លាតវៃ ដែលបង្កើតឡើងដោយក្រុមហ៊ុន Wisdom House International Culture Communication Group គឺសម្រាប់សិស្សបឋមសិក្សា និងវិទ្យាល័យ ខណៈក្រុមហ៊ុនបានចំណាយពេលបង្កើតសៀវភៅនេះរហូតដល់ ៤ ឆ្នាំ និងត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ក្នុងប្រទេសអារ៉ាប់មួយនេះ ។
សៀវភៅនេះត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធន៍របស់គ្រូបង្រៀនភាសាចិនកុកងឺ ដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយសៀវភៅសិក្សាភាសាចិននេះ រួមបញ្ចូលគ្នានូវវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីចិន-អារ៉ាប់, បង្កើតរចនាប័ទ្មប្រកបដោយភាពច្នៃប្រឌិតនៃការបញ្ចេញមតិ និងបទបង្ហាញដែលសម្របតាមវិធីសាស្រ្តអាន និងទម្លាប់របស់ប្រជាជនអារ៉ាប់ ។

ទន្ទឹមនោះ សៀវភៅសិក្សានេះក៏ផ្តោតលើការប្រើប្រាស់ជាក់ស្តែង និងលើកកម្ពស់ទំនាក់ទំនងរវាងគ្រូ និងសិស្ស ជាមួយនឹងប្រធានបទដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់សិស្សផងដែរ ។ សៀវភៅនេះក៏ត្រូវបានបំពាក់ដោយសម្ភារៈបង្រៀនបែបឌីជីថល និងហ្គេមក្នុងថ្នាក់ផងដែរ ដើម្បីធ្វើឲ្យវាកាន់តែទាក់ទាញដល់សិស្ស ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានឲ្យដឹងថា អារ៉ាប៊ីសាអូឌីតបានបញ្ចូលភាសាចិនកុកងឺនៅក្នុងប្រព័ន្ធអប់រំរបស់ខ្លួន, បង្កើតមុខជំនាញទាក់ទងនឹងភាសានៅក្នុងសាកលវិទ្យាល័យចំនួន ៩ និងបានបណ្តុះបណ្តាលគ្រូភាសាចិនក្នុងប្រទេសជាង ៣០០ នាក់ផងដែរ ។

ជាចុងក្រោយ ក្រុមហ៊ុនជឿជាក់ថា ការយល់ព្រមប្រើប្រាស់សៀវភៅសិក្សាភាសាចិនកុកងឺនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើឲ្យការអប់រំភាសាចិនកាន់តែមានទីផ្សារទូលំទូលាយនៅក្នុងប្រទេសមួយនេះ និងនៅទូទាំងមជ្ឈិមបូព៌ាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ China Daily
ចុចអាន ៖ ចិន មានអ្នកស្លាប់ដោយសារកូវីដ លើកដំបូង ក្នុងរយៈពេលជាង កន្លះខែ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា