ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិច
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអង្គារទី២០ខែធ្នូ ក្នុងទីក្រុង មីនស្កិ៍ អំឡុងសន្និសីទសារព័ត៌មានជាមួយសមភាគីលោក Alexander Lukashenko ថា ប្រទេសរុស្ស៊ី និងបេឡារុស នឹងបន្តធ្វើសមយុទ្ធរួមគ្នា ជាមួយគោលបំណងជំរុញការត្រៀមខ្លួនប្រយុទ្ធរបស់យោធាទាំង២។

ប្រធានាធិបតីរុស្ស៊ីបានបង្ហាញថា ទីក្រុងមូស្គូ និងទីក្រុង មីនស្កិ៍ បានបើកដំណើរការប្រព័ន្ធការពារ និងព្រមានផ្លូវអាកាសរួមគ្នារួចហើយ ហើយថា ឆាប់ៗនេះ រុស្ស៊ីអាចនឹងបណ្ដុះបណ្ដាលភីឡុតមកពីប្រទេសបេឡារុស ដើម្បីបើកយន្តហោះដែលបានកែច្នៃសម្រាប់ការប្រើគ្រាប់ពិសេស។
លោកពូទីនបាននិយាយទៀតថា សមាជិកនៃរដ្ឋសហភាពទាំងពីរ នឹងបន្តការអនុវត្តសមយុទ្ធរួមគ្នាជាទៀងទាត់ និងវិធានការផ្សេងទៀត ដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនការត្រៀមខ្លួនខាងយោធា។

បន្ថែមពីលើការធ្វើឲ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ីនៅក្នុងរដ្ឋសហភាព, បេឡារុស នឹងចូលកាន់តំណែងជាប្រធានប្តូរវេននៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នៅខែមករា។ ប្លុកយោធាដែលដឹកនាំដោយរុស្ស៊ីមួយនេះ ក៏រួមមានប្រទេសអាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថានផងដែរ។
គួរបញ្ជាក់ថា លោកពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានទៅដល់ទីក្រុង មីនស្កិ៍ កាលពីថ្ងៃចន្ទទី១៩ខែធ្នូ ដើម្បីពិភាក្សាជាមួយសមភាគីបេឡារុស ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច យោធា និងថាមពល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ភ័យកាន់តែខ្លាំង ពេលលោក ពូទីន ធ្វើដំណើរទៅ បេឡារុស

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់