Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកអង្គការណាតូ ជំរុញឲ្យជនស៊ីវិល ចូលហ្វឹកហ្វឺនជាមួយកងទ័ព (មានវីដេអូ)

បានផុស

នៅ

អ្នកស្ម័គ្រចិត្តស៊ីវិលរាប់ពាន់នាក់ រួមទាំងកុមារផងដែរ នឹងត្រូវជ្រើសរើសដោយទីក្រុង វ៉ាសូវី នៅក្នុងកម្មវិធីហ្វឹកហ្វឺនយោធា រដូវរងា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បាននិយាយថា ប៉ូឡូញ ចង់បណ្តុះបណ្តាលមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីត្រៀមខ្លួនសម្រាប់ពេលមានវិបត្តិ។

មនុស្សប្រហែល៤០០០ នាក់បានឆ្លងកាត់កម្មវិធី “ហ្វឹកហ្វឺនជាមួយកងទ័ព” ដំណាក់កាលដំបូងរួចទៅហើយកាលពីខែតុលា និងខែវិច្ឆិកា។ ឥឡូវនេះ ក្រសួងការពារជាតិ ចង់បង្កើនចំនួនអ្នកស្ម័គ្រចិត្តឡើងទ្វេដង និងបង្រៀនជំនាញយោធាដល់ជនជាតិប៉ូឡូញរហូតដល់ទៅ ៨០០០នាក់។ នេះបើតាមយោងតាមសេចក្តីប្រកាសកាលពីថ្ងៃចន្ទទី១៩ខែធ្នូ។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak

លោក Blaszczak បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ជនរួមជាតិថា “គោលដៅរបស់យើង គឺបង្រៀនជំនាញជាមូលដ្ឋានដល់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជំនាញទាំងនេះនឹងជួយអ្នក ប្រសិនបើអ្នកស្ថិតក្នុងវិបត្តិ ឬស្ថានភាពធ្ងន់ធ្ងរ”។

ជំនាញដែលដាក់ចេញដោយក្រសួងរួមមាន ការប្រើប្រាស់អាវុធ ការប្រយុទ្ធដោយដៃ ការរស់រានមានជីវិតក្នុងទីរហោស្ថាន ការប្រើប្រាស់របាំងមុខការពារឧស្ម័នឲ្យបានត្រឹមត្រូវ និងការផ្តល់ជំនួយសង្គ្រោះបឋម។

ក្រសួងការពារជាតិចង់ឲ្យមនុស្សដែលមានអាយុពី១៥ដល់៦៥ឆ្នាំ ចុះឈ្មោះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិបានកត់សម្គាល់ថា រដ្ឋាភិបាលចាត់ទុកវគ្គហ្វឹកហ្វឺននេះ ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រជាជនឲ្យជ្រើសរើសអាជីពក្នុងជួរកងទ័ព។

កាល​ពី​ខែ​កក្កដា លោក Blaszczak ​និយាយ​ថា ប៉ូឡូញ​ចង់​មាន​កម្លាំងជើងគោក​ដែល​មាន​សមត្ថភាពខ្លាំង​បំផុត​នៅ​អឺរ៉ុប។ ទីក្រុងវ៉ាសូវី មានបំណងចំណាយ ៣% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនលើវិស័យការពារជាតិ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមសមាជិកណាតូ ហើយចង់បង្កើនចំនួនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនពី១៤៣​ ៥០០នាក់ដល់ ៣០០ ០០០ នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ពូទីន ប្រកាស បង្កើន កិច្ចសហប្រតិបត្តិការ យោធា ជាមួយ សម្ព័ន្ធមិត្ត ចាក់ទឹកមិនលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម