Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះរោងចក្រកែច្នៃកាកសំណល់(អេតចាយ) ផ្អើលពលរដ្ឋក្នុងខេត្តឈុនបុរីទាំងយប់

បានផុស

នៅ

ប្រទេស​ថៃ ៖ រោងចក្រ​កែច្នៃ​កាកសំណល់​គ្រប់​ប្រភេទ​ដ៏​ធំ​មួយ​ប្រចាំ​ខេត្ត​ឈុន​បុរី (អេតចាយ) ទៅជា​របស់​ប្រើប្រាស់ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង បង្ក​ជា​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ​យ៉ាង​ខ្លាំង ដោយសារតែ​ផ្សែង និង​កម្ទេច​ផេះ ហុយ​ពាសវាលពាសកាល​ទៅ​តាម​កម្លាំង​ខ្យល់​ខ្លាំង​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នៃ​គ្រោះ​អគ្គិភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ២២ នាទី យប់​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ ២០២២ ត្រង់​ចំណុច​រោងចក្រ រី​សៃ​ខឹ​ន ស្ថិត​ក្នុង​ឃុំ​បរ​វីន ស្រុក​ស៊ីរ៉ា​ឆា ខេត្ត​ឈុន​បុរី ប្រទេស​ថៃ។

តាម​ការ​បញ្ជាក់​ពី​គេហទំព័រ​មួយ​ចំនួន​ដែល​បាន​បង្ហោះ​ភ្លាមៗ បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​គឺជា​កន្លែង​កែច្នៃ​កាកសំណល់ និង​របស់​ចាស់ៗ​គ្រប់​ប្រភេទ (​អេតចាយ​) ទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ ដើម្បី​លក់​ទៅ​លើ​ទីផ្សារ​វិញ។ រោងចក្រ​នេះ​មាន​ទំហំ​ធំ​នៅ​ក្នុង​ចំណោម​រោងចក្រ​មួយ​ចំនួន ក្នុង​ប្រទេស​ថៃ ។

នៅ​ហេតុការណ៍​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មកពី​តំបន់​នានា ដែល​នៅ​ក្បែរ​ខាង សរុប​ជាង ២០ គ្រឿង ក្នុង​ការ​ជួយ​ពន្លត់ និង​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ទៅ​ទីតាំង​ផ្សេង​ទៀត ហើយ​ការ​ពន្លត់​នេះ​ប្រើ​រយៈពេល​រាប់​ម៉ោង​នៅតែ​មិនទាន់​គ្រប់គ្រង​ស្ថានការណ៍​បាន ដោយសារ​តែ​អណ្ដាត​ភ្លើង និង​ផ្សែង​ខ្លាំង​ពេក។ ដោយឡែក ចំនួន​មនុស្ស​ដែល​គ្រោះថ្នាក់ និង​ការ​ខាតបង់ យើង​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​នៅ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ២២ ម៉ោង មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម