Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយ​ប្រើកម្លាំង

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់ទូរទស្សន៍បារាំង TF1 ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកឧបទ្វីបគ្រីមៀពីប្រទេសរុស្ស៊ីមកវិញដោយប្រើកម្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានអះអាងថា “ការដណ្តើមយកមកវិញ” នៃឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនបានចាប់ផ្តើមរួចហើយ ហើយលោកអាចនឹងចុះទៅឧបទ្វីបដែលត្រូវបានដកហូតដោយរុស្ស៊ី នៅដើមឆ្នាំ ២០២៣ ។

នៅពេលសួរអំពីផែនការរបស់ទីក្រុងកៀវសម្រាប់ឧបទ្វីបមួយនេះ, លោក Zelensky បាននិយាយថា “ទោះប្រតិបត្តិការនេះមិនទាន់បានចាប់ផ្តើមនៅឡើយ ប៉ុន្តែអ្នកច្បាស់ជានឹងដឹងអំពីវា នៅពេលដែលវាដំណើរការ” ។

លោក Zelensky បានប្រាប់ TF1 បន្ថែមទៀតថា “ការដណ្តើមយកមកវិញនូវឧបទ្វីបគ្រីមៀបានចាប់ផ្តើមនៅក្នុងចិត្តគំនិតរបស់ប្រជាជនអ៊ុយក្រែនរួចហើយ ហើយវាពិតជាសំខាន់ណាស់សម្រាប់ទឹកដីមួយនេះ” ។

យោងតាមលោក Zelensky បានឲ្យដឹងថា វាមិនគ្រប់គ្រាន់ទេសម្រាប់ទីក្រុងកៀវដែលគ្រាន់តែបញ្ជាក់ម្តងហើយម្តងទៀតថា ឧបទ្វីបមួយនេះគឺជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន ។ លោក​បាន​និយាយ​ថា អ៊ុយក្រែន​នឹង​ត្រៀម​ខ្លួន​ដើម្បី​ដណ្តើម​យក​វាមក​វិញ​ដោយប្រើ​កម្លាំង ហើយរុស្ស៊ី​នឹង​ពិបាកក្នុងការ​ចុះ​ចាញ់​វា​ណាស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ លោក ពូទីន ចុះទៅទីស្នាក់ការកណ្ដាលសម្រាប់ប្រតិបត្តិការយោធាពិសេស នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម