ព័ត៌មានអន្ដរជាតិ
កាតា បញ្ជាក់ជាថ្មីដល់សភាអឺរ៉ុប រឿងពុករលួយធ្វើម្ចាស់ផ្ទះ World Cup
ប្រទេសកាតាកាលពីពេលថ្មីៗនេះបានបញ្ជាក់ជាថ្មីថា ប្រទេសនេះបានបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរប៊ែលហ្ស៊ិក ជុំវិញការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ។

អាជ្ញាធរបែលហ្ស៊ិកបានចោទប្រកាន់មនុស្ស ៤ នាក់ដែលមានទំនាក់ទំនងជាមួយសភាអឺរ៉ុប ជាពិសេសគឺលោកស្រី Eva Kaili អនុប្រធានសភាអឺរ៉ុប ជុំវិញការចោទប្រកាន់អំពើពុករលួយ និងលាងលុយកង្វក់ ក៏ដូចជាបានផ្តល់សំណូកដល់អ្នកនយោបាយ EU ផ្សេងទៀត ឲ្យកាតាធ្វើជាម្ចាស់ផ្ទះ World Cup ខណៈកាតាតែងតែបដិសេធថា មិនបានប្រព្រឹត្តខុសនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បេសកជនរបស់ប្រទេសកាតាប្រចាំសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាតារងការរិះគន់ និងវាយប្រហារទាំងស្រុងនៅក្នុងការស៊ើបអង្កេត ហើយមានការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលបែលហ្ស៊ិកមិនបានខិតខំប្រឹងប្រែងចូលរួមជាមួយរដ្ឋាភិបាលរបស់យើងដើម្បីបង្កើតការពិតនោះ” ។

ជាចុងក្រោយសេចក្តីថ្លែងការណ៍បានបន្ថែមថា “ការកំណត់ការសន្ទនា និងកិច្ចសហប្រតិបត្តិការលើបញ្ហានេះ មុនពេលដំណើរការច្បាប់មួយត្រូវបានបញ្ចប់ នឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពិភាក្សាស្តីពីសន្តិសុខថាមពលពិភពលោកផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ សរុបព្រឹត្តិការណ៍ខ្លះៗ និងរឿងរ៉ាវប្លែកៗក្នុងការប្រកួតបាល់ទាត់ World Cup នៅកាតា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ