Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភាអាមេរិក អំពាវនាវឲ្យដក Trump ចេញពីតំណែងភ្លាមៗ ដោយហៅលោកថាជា “មនុស្សគ្រោះថ្នាក់បំផុត”

បានផុស

នៅ

ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានអំពាវនាវឲ្យដកលោកប្រធានាធិបតី Trump ចេញពីតំណែងភ្លាមៗ តាមការធ្វើវិសោធនកម្មទី២៥សម្រាប់ការញុះញង់ឲ្យមានកុបកម្មហិង្សានៅវិមាន Capitol កាលពីថ្ងៃពុធ ក្នុងគោលបំណងបញ្ឈប់ការបញ្ជាក់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។

លោកស្រីបានចូលរួមជាមួយ ព្រឹទ្ធសមាជិកលោក Chuck Schumer ក្នុងការជំរុញឲ្យអនុប្រធានាធិបតីលោក Mike Pence និងគណៈរដ្ឋមន្រ្តីដកលោក Trump ចេញពីតំណែងភ្លាមៗ ដោយហៅគាត់ថាជា “មនុស្សគ្រោះថ្នាក់បំផុត” ដែលបានប្រព្រឹត្ត “សកម្មភាពបះបោរ។

លោកស្រី Pelosi និយាយថា ប្រសិនបើលោក Pence នឹងមិនធ្វើសកម្មភាពទេនោះ សភាបានត្រៀមខ្លួនប្តឹងចោទប្រកាន់ទម្លាក់លោក Trump ជាថ្មីម្តងទៀត។

លោកស្រី Pelosi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីអ្នកគាំទ្រលោក Trump ចូលអុកឡុកវិមាន Capitol និងបង្ខំឲ្យសមាជិកសភាត្រូវជម្លៀសចេញទៅកន្លែងសុវត្ថិភាពថា “លោកប្រធានាធិបតីបានធ្វើការវាយប្រហារដែលមិនអាចនិយាយបាន លើប្រជាជាតិនិងប្រជាជនរបស់យើង។ តាមរយៈការញុះញង់ឲ្យមានការបះបោរ ដូចដែលគាត់បានធ្វើកាលពីម្សិលមិញ គាត់ត្រូវតែដកចេញពីតំណែង ទោះនៅសល់តែ១៣ថ្ងៃទៀតក៏ដោយ ថ្ងៃណាមួយក៏អាចជាឈុតឆាកដ៏រន្ធត់សម្រាប់អាមេរិកដែរ”។

លោកស្រី Pelosi បន្តថា លោកស្រីសង្ឃឹមថា នឹងទទួលបានចម្លើយពីលោក Pence នៅថ្ងៃសុក្រនេះថាតើគាត់នឹងដកវិសោធនកម្មទី២៥មកប្រើដែរឬក៏អត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Fox News

ចុចអាន៖ ទោះប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធី លោក Trump នៅតែអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត

ចុចអាន៖ លោក បៃដិន ប្រកាសថ្កោលទោស និងចាត់ទុកការវាយលុកអគារ Capitol ថាជាការបះបោរយ៉ាងច្បាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម