ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញសាកសពនាវិក ៦នាក់ ក្នុងហេតុការណ៍ លិចនាវាចម្បាំង (មានវីដេអូ)
នាវិកម្នាក់ត្រូវបានជួយសង្គ្រោះ ខណៈសាកសពមនុស្សចំនួន៦នាក់ផ្សេងទៀតក្នុងចំណោមអ្នកបាត់ខ្លួនទាំង៣០នាក់ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារទី២០ខែធ្នូ បន្ទាប់ពីនាវាចម្បាំងថៃមួយគ្រឿង បានលិចក្នុងសមុទ្រអំឡុងពេលព្យុះ។

អ្នកនាំពាក្យកងទ័ពជើងទឹកថៃ ឧត្តមនាវី Pokkrong Monhatpalin បាននិយាយថា កងទ័ពជើងទឹកឥឡូវនេះ កំពុងផ្តោតលើការជួយសង្គ្រោះនាវិកចំនួន ២៣នាក់ដែលនៅសល់ បន្ទាប់ពីនាវាចម្បាំង HTMS Sukhothai បានលិចក្នុងឈូងសមុទ្រថៃ កាលពីថ្ងៃអាទិត្យទី២៨ខែធ្នូ។
នៅថ្ងៃចន្ទ, នាវិកនិងកងម៉ារីនចំនួន៣១នាក់ក្នុងចំណោម១០៦នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួន។ បន្ទាប់មក នាវិកម្នាក់ត្រូវបានជួយសង្គ្រោះដោយនាវា HTMS Kraburi នៅខេត្ត Prachuap Khiri Khan។

មេទ័ពជើងទឹក ឧត្តមនាវីឯក Choengchai Chomchoengpaet បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអ្នកស្លាប់ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ពួកគេ។
លោកនិយាយថា ការស៊ើបអង្កេតស្វែងរកការពិត នឹងចាប់ផ្តើមឡើង រួមទាំងពិនិត្យរបាយការណ៍អំពីចំនួនអាវពោងការពារជីវិតមិនគ្រប់គ្រាន់នៅលើនាវាផងដែរ។

ចំណែកឧត្តមនាវីឯក Chonlathit Nawanukhro នាយសេនាធិការកងទ័ពជើងទឹក បាននិយាយថា សាកសពកំពុងត្រូវបានបញ្ជូន ដើម្បីកំណត់អត្តសញ្ញាណជាផ្លូវការ។
លោកបន្ថែមថា កងទ័ពជើងទឹកនៅតែសង្ឃឹមថា នឹងរកឃើញអ្នកនៅរស់បន្ថែមទៀត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ នៅតែសង្ឃឹម ខណៈបន្តស្វែងរកនាវិកបាត់ខ្លួនចំនួន ៣០នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត