Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky នឹងទៅ អាមេរិក ជាដំណើរចេញក្រៅប្រទេសលើកដំបូង ចាប់តាំងពីផ្ទុះសង្គ្រាម

បានផុស

នៅ

សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំជាមួយលោក Joe Biden និងថ្លែងសុន្ទរកថាទៅកាន់សភា។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំនៅសេតវិមាន អាចរួមមានសេចក្តីប្រកាសពីលោក Biden អំពីកញ្ចប់សព្វាវុធថ្មីសម្រាប់ទីក្រុង កៀវ រួមទាំងមីស៊ីល Patriot ផងដែរ។

សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រដ៏សំខាន់បំផុតក្នុងសង្រ្គាម ដោយបានផ្តល់ជំនួយសរុបប្រមាណ៥០ពាន់លានដុល្លាររួចទៅហើយ រួមទាំងជំនួយផ្នែកសន្តិសុខប្រហែល២០ពាន់លានដុល្លារផងដែរ។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi (ឆ្វេង) និងលោក Zelensky

ទន្ទឹមនឹងនេះ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានប្រាប់តំណាងរាស្រ្តនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារទី២០ខែធ្នូថា ពួកគេគួរតែចូលរួមនៅយប់បន្ទាប់។

លោក Zelensky ដែលបានតស៊ូរយៈពេល១០ខែក្នុងសង្រ្គាមជាមួយកងកម្លាំងរុស្ស៊ី បាននិយាយជាញឹកញាប់ទៅកាន់មេដឹកនាំ និងអ្នកគាំទ្រជុំវិញពិភពលោក ប៉ុន្តែត្រឹមតែតាមទូរស័ព្ទ និង Video Conference ប៉ុណ្ណោះ។

លោក Zelensky

កាលពីថ្ងៃអង្គារ លោក Zelensky បានចុះទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែននៅទីក្រុង Bakhmut ដែលជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នា។ នៅទីនោះ លោកបានហៅទីក្រុងដែលរងការវាយលុកដោយសង្រ្គាមមួយនេះថាជា “បន្ទាយជួរមុខ”។

ដំណើរ​​ដោយ​គ្មាន​ការ​បញ្ជាក់​ជាមុននោះ ​បាន​កើត​ឡើង​ខណៈ​វិមាន​ក្រឹមឡាំង​​ប្រកាស​ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង​ជួប​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ពុធ ដើម្បី​ថ្លឹងថ្លែង​ការ​វាយ​លុករបស់​រុស្ស៊ី​ ​លើ​អ៊ុយក្រែន ហើយ​កំណត់​គោលដៅ​សម្រាប់​ឆ្នាំ​ក្រោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយ ប្រើកម្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

ឆ្នាំ​២០២៥ FFC គ្រោងចំណាយ​ជាង​៨​លាន​ដុល្លារ​លើការងារ​សំខាន់១០

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តួឯកចិនរឿង «Big World» ប្រឹងប្រែងច្រៀង តាំងពីជំទង់ ក្លាយជាតួសម្ដែងលេចធ្លោប្រចាំទឹកដីកំណើត

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ខេត្តកំពង់ធំ
ព័ត៌មានជាតិ២០ នាទីutes មុន

ខេត្តកំពង់ធំ សម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង៤២ម៉ឺនក្បាលដី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ៥៩ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

សន្តិសុខសង្គម១៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម