Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ដាក់ពង្រាយទាហាន ច្រើនបំផុតមិនធ្លាប់មាន នៅព្រំដែនជម្លោះជាមួយ ចិន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subraanyam Jaishankar បានប្រកាសថា ប្រទេសរបស់លោកបានដាក់ពង្រាយទាហានក្នុងចំនួនកំណត់ត្រា មិនធ្លាប់មាន នៅតាមព្រំដែនជាមួយប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធឲ្យទីក្រុងប៉េកាំង កាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subraanyam Jaishankar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​កត់​សម្គាល់​ថា វិធានការ​នេះ​កើត​ឡើង ​បន្ទាប់​ពី​ប្រទេស​ចិន​ ​បង្កើន​វត្តមាន​របស់​ខ្លួន​យ៉ាង​ច្រើន​នៅ​តាម​ព្រំដែន​ជម្លោះ ចាប់​តាំង​ពី​ឆ្នាំ២០២០មក។

កងទ័ពចិន និងឥណ្ឌា បានប៉ះទង្គិចគ្នានៅរដ្ឋ Arunachal Pradesh ភាគឦសានប្រទេសឥណ្ឌាកាលពីថ្ងៃទី០៩ខែធ្នូ ដែលនោះជាការប៉ះទង្គិចគ្នាលើកដំបូងរវាងរដ្ឋអាស៊ីប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ ក្នុងរយៈពេលជិត២ឆ្នាំ។ ការ​ប៉ះទង្គិច​គ្នានោះ ​មិនអូសបន្លាយ​យូរ​ប៉ុន្មាន​ទេ ដោយសារ​ភាគី​ទាំង​សងខាង ​បាន​រំសាយ​គ្នា​យ៉ាង​ឆាប់រហ័ស ប៉ុន្តែមានទាហាន៣នាក់ រងរបួសស្រាល។

ក្រសួងការពារជាតិឥណ្ឌា អះអាងថា ការប្រយុទ្ធគ្នានោះ គឺបង្កឡើងដោយកងទ័ពចិន ដែលបានប៉ុនប៉ងឆ្លងកាត់ព្រំដែនហិមាល័យមានជម្លោះ ហើយបានចោទប្រកាន់ទីក្រុងប៉េកាំងថា ព្យាយាមផ្លាស់ប្តូរស្ថានភាពក្នុងតំបន់នោះ ជាឯកតោភាគី។

គួរបញ្ជាក់ថា ព្រំដែន​ហិមាល័យ ប្រវែង​ជិត ​៣៥០០​គីឡូម៉ែត្រ​ គឺជា​ចំណុច​ជម្លោះ​រវាង​រដ្ឋ​អាស៊ី​ទាំង​ពីរអស់រយៈពេល​ជា​យូរ​មក​ហើយ។

នៅឆ្នាំ១៩៦២ ចិននិងឥណ្ឌាបានប្រយុទ្ធគ្នា ក្នុងសង្គ្រាមទ្រង់ទ្រាយធំដើម្បីគ្រប់គ្រងតំបន់ ដែលទីក្រុងប៉េកាំងទាមទារទាំងស្រុង និងចាត់ទុកជាផ្នែកមួយនៃតំបន់ទីបេ។

ការប្រយុទ្ធគ្នាដោយដៃ បានផ្ទុះឡើងនៅតាមខ្សែបន្ទាត់ក្នុងឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ជំទាស់ទៅនឹងការស្ថាបនាផ្លូវរបស់ឥណ្ឌានៅក្នុងទឹកដីដែលខ្លួនទាមទារ។ ឥណ្ឌា​ ​និយាយ​ថា ខ្លួន​បាន​បាត់បង់​ទាហាន​ប្រហែល ២០ នាក់ ខណៈ​ចិន​ ​អះអាង​ថា​ ​បាត់​បង់​ ៤ នាក់​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ឥណ្ឌា បាញ់មីស៊ីល កំញើញ ចិន ចំពេលមានភាពតានតឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម