ព័ត៌មានអន្ដរជាតិ
បែកធ្លាយវីដេអូលោក បៃដិន និយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ អ៊ីរ៉ង់ “ស្លាប់” ហើយ
បែកធ្លាយវីដេអូមួយបានបង្ហាញពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រកាសថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បាន “ស្លាប់” ហើយ ទោះបីជាការចរចានៅតែបន្តក៏ដោយ ។

ប្រធានាធិបតីអាមេរិកបានធ្វើអត្ថាធិប្បាយបែបនេះទៅកាន់ជនអន្តោប្រវេសន៍អ៊ីរ៉ង់នៅឯការប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Mike Levin នៅទីក្រុង Oceanside រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នៅពេលដែលការតវ៉ាដោយហិង្សាកំពុងផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ។
ជនអន្តោប្រវេសន៍អ៊ីរ៉ង់ជាស្ត្រីម្នាក់បានសួរលោក បៃដិន ថា “តើលោកប្រធានាធិបតីអាចប្រកាសបានទេថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA បានស្លាប់មែននោះ? តើលោកអាចប្រកាសបានដែរឬទេ?” លោក បៃដិន បានឆ្លើយភ្លាមៗថា “ទេ ខ្ញុំមិនអាចប្រកាសបានទេ” ខណៈស្ត្រីរូបនោះបន្តសួរថា “ហេតុអ្វីបានជាមិនអាច?” ។

លោក បៃដិន បានប្រាប់ស្រ្តីរូបនោះថា “មានហេតុផលជាច្រើនដែលយើងនឹងមិនអាចប្រកាសវា ។ វាមានរឿងវែងឆ្ងាយណាស់ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានស្លាប់ហើយ” ។
រដ្ឋបាលលោក បៃដិន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់កាលពីឆ្នាំមុន ស្តីពីការវិលត្រឡប់ទៅកាន់កិច្ចព្រមព្រៀងនេះ បន្ទាប់ពីប្រធានាធិបតីមុនគឺលោក ដូណាល់ ត្រាំ បានដកខ្លួនចេញ ។

ទន្ទឹនោះ កិច្ចពិភាក្សារវាងសហភាពអឺរ៉ុប (EU) និងអ៊ីរ៉ង់ ស្តីពីការស្តារឡើងវិញនូវកិច្ចចរចានេះ នៅតែកំពុងបន្តនៅក្នុងរដ្ឋធានីវីយែន ប្រទេសអូទ្រីស ទោះបីជាគណៈប្រតិភូអាមេរិកមិនបានចូលរួមដោយផ្ទាល់ ចាប់តាំងពីខែសីហាក៏ដោយ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឆ្នាំ ២០១៥ (JCPOA) រវាងអ៊ីរ៉ង់ អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងសហភាពអឺរ៉ុប ត្រូវបានចុះហត្ថលេខា នៅពេលដែលលោក បៃដិន ធ្វើជាអនុប្រធានាធិបតីក្នុងអាណត្តិរបស់លោក បារ៉ាក់ អូបាម៉ា ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក បញ្ជូនយន្តហោះចម្បាំងបំបាំងកាយទៅ កូរ៉េខាងត្បូង ក្រោយប្អូនស្រីលោក គីម ជុងអ៊ុន គំរាម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ