Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រឹបអូសថ្នាំញៀន Fentanyl ដែលសមល្មម អាចសម្លាប់ប្រជាជនរបស់ខ្លួនគ្រប់រូប (មានវីដេអូ)

បានផុស

នៅ

ភ្នាក់ងារគ្រឿងញៀនសហព័ន្ធសហរដ្ឋអាមេរិកនិយាយថា ក្នុងឆ្នាំ២០២២នេះ ពួកគេបានរឹបអូសបានសារធាតុ fentanyl ដែលគ្រប់គ្រាន់ក្នុងការសម្លាប់ជនជាតិអាមេរិកគ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលប្រឆាំងគ្រឿងញៀន (DEA) និយាយថា ពួកគេបានរឹបអូសថ្នាំ fentanyl ដ៏សាហាវចំនួន៣៧៩លានដូស។

DEA បានអះអាងថា​ សារធាតុញៀននេះ មានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីនរហូតដល់ទៅ៥០ដង ហើវាជាគ្រឿងញៀនសាហាវបំផុតដែល សហរដ្ឋអាមេរិកកំពុងប្រឈមមុខ។

ទីភ្នាក់ងារនេះនិយាយថា ភាគច្រើននៃសារធាតុ fentanyl ត្រូវបានជួញដូរចូលសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក។

ទីភ្នាក់ងារនេះបន្តថា គ្រឿងញៀនភាគច្រើន ត្រូវបានផលិតឡើងនៅរោងចក្រសម្ងាត់ក្នុងប្រទេសម៉ិកស៊ិក ដោយក្រុមជួញដូរគ្រឿងញៀន Sinaloa និង Jalisco ដែលពួកគេប្រើប្រាស់សារធាតុគីមីដែលមានប្រភពនៅក្នុងប្រទេសចិន។

ជនជាតិអាមេរិកជាង ១០០ ០០០នាក់ បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំលើសកម្រិតកាលពីឆ្នាំមុន ហើយពីរភាគបីត្រូវបានគេសន្មតថាជាថ្នាំ fentanyl។ ទីភ្នាក់ងារគ្រឿងញៀននិយាយថា បរិមាណនៃសារធាតុ fentanyl ដែលរឹបអូសបាននៅឆ្នាំនេះ គឺគ្រប់គ្រាន់ដើម្បីសម្លាប់ពលរដ្ឋទាំង ៣៣០លាននាក់នៅក្នុងសហរដ្ឋអាមេរិក។

បន្ថែមពីលើសារធាតុ Fentanyl, DEA ក៏រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនចំនួន ១៣១,០០០ ផោន, ហេរ៉ូអ៊ីនជាង ២តោន និងកូកាអ៊ីនជាង ២២២តោន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តាលីបង់ ឲ្យ រុស្ស៊ី ជួយកាត់ផ្ដាច់ផ្លូវជួញដូរគ្រឿងញៀនពី អាហ្វហ្គានីស្ថាន ទៅប្រទេសផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម