ព័ត៌មានអន្ដរជាតិ
ប៉ូលិសម្នាក់ទៀតស្លាប់ក្នុងការបះបោរនៅ សហរដ្ឋអាមេរិក
CNN បានរាយការណ៍ថា មន្រ្តីប៉ូលិសវិមាន Capitol អាមេរិកម្នាក់ បានស្លាប់នៅល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រនៅកម្ពុជា) ដោយសារព្រឹត្តិការណ៍ដែលកើតចេញពីការប៉ុនប៉ងបះបោរ ដោយអ្នកគាំទ្រលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ។

មរណភាពរបស់មន្រ្តីរូបនេះគឺជាការស្លាប់ទី៥ដែលត្រូវបានបញ្ជាក់ថា មានជាប់ទាក់ទងនឹងអំពើហិង្សានៅក្នុងទីក្រុង វ៉ាស៊ីនតោនឌីស៊ី។

ស្ត្រីម្នាក់បានស្លាប់កាលពីថ្ងៃពុធក្រោយត្រូវបានគេបាញ់ នៅខាងក្នុងវិមាន Capitol សហរដ្ឋអាមេរិកបន្ទាប់ពីក្រុមបាតុករគាំទ្រលោក Trump ចូលអុកឡុកអគារខណៈស្ត្រីម្នាក់និងបុរសពីរនាក់ទៀតបានស្លាប់កាលពីល្ងាចថ្ងៃពុធដោយសារតែរបួស។

ប៉ូលិស Capitol សហរដ្ឋអាមេរិកកំពុងប្រឈមនឹងប្រតិកម្មរួចទៅហើយព្រោះពួកគេហាក់ដូចជាធូររលុង ធ្វើឲ្យក្រុមបះបោរឆ្លងកាត់រនាំងសន្តិសុខបានយ៉ាងឆាប់រហ័សចូលក្នុងអគារស្របពេលសមាជិកសភានៅខាងក្នុងកំពុងពិភាក្សាគ្នាអំពីលទ្ធផលអង្គបោះឆ្នោតឆ្នាំ២០២០។

យោងតាមសារព័ត៌មាន NBC News បានឲ្យដឹងថា ប្រធានប៉ូលិស Capitol អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងលាលែងពីតំណែងនៅថ្ងៃទី១៦ខែមករាខាងមុខនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ រកឃើញគ្រាប់បែកដែលត្រៀមបំផ្ទុះអំឡុងកុបកម្មនៅវិមាន Capitol អាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល