Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ប្រាប់មូលហេតុដែលលោក Zelensky មិនអាចទទួលបានអាវុធគ្រប់យ៉ាង តាមចិត្ត (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងការបង្ហាញខ្លួនរួមគ្នា ជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងទីក្រុង វ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូនេះថា ការផ្តល់ឲ្យទីក្រុងកៀវ នូវសព្វាវុធទាំងអស់ដែលខ្លួនចង់បាន អាចធ្វើឲ្យអង្គការណាតូ បែកបាក់គ្នា។

លោក Vladimir Zelensky (ឆ្វេង) និងលោក លោក Joe Biden
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បន្ថែមថា លោកមិនព្រួយបារម្ភថា ការបញ្ជូនមីស៊ីល Patriot ទៅឲ្យអ៊ុយក្រែន អាចបង្កើនភាពតានតឹងជាមួយរុស្ស៊ី ដូចដែលទីក្រុងមូស្គូ បានព្រមាននោះទេ ពីព្រោះវាជាអាវុធការពារ។

លោក Biden និងលោក Zelensky បានឆ្លើយសំណួររបស់អ្នកយកព័ត៌មានចំនួន៤នាក់ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំទាំង២នៅសេតវិមាន។ សំណួរចុងក្រោយ គឺរបស់អ្នកកាសែតអ៊ុយក្រែនដែលសួរថា ហេតុអ្វីបានជាលោកខាងលិចមិនផ្តល់ឲ្យអ៊ុយក្រែននូវគ្រប់អាវុធ ដែលខ្លួនត្រូវការដើម្បី រំដោះទឹកដីទាំងអស់?

លោក Vladimir Zelensky (ឆ្វេង) និងលោក លោក Joe Biden

លោក Biden ឆ្លើយថា “មែនហើយ”។ បន្ទាប់មក លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រគល់ជំនួយសន្តិសុខយ៉ាងច្រើនដល់អ៊ុយក្រែន សូម្បីតែមុនពេលអរិភាពកើនឡើងក្នុងខែកុម្ភៈក៏ដោយ។

មេដឹកនាំអាមេរិកបានទទូចថា “យើងបានផ្តល់ឲ្យអ៊ុយក្រែន នូវអ្វីដែលពួកគេត្រូវការ នៅពេលដែលពួកគេត្រូវការដើម្បីការពារខ្លួន។ ការធ្វើបន្ថែមទៀតនឹងមានលទ្ធភាពនៃការបំបែកបំបាក់អង្គការណាតូ, បំបែកបំបាក់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល”។ 

លោកបន្តថា លោកបានចំណាយពេលរាប់រយម៉ោង ដើម្បីបញ្ចុះបញ្ចូលដៃគូសហរដ្ឋអាមេរិកនៅជុំវិញពិភពលោក ឲ្យជួយអ៊ុយក្រែន ប៉ុន្តែពួកគេ មិនស្វែងរកសង្រ្គាមលោកលើកទី៣ ដោយប្រយុទ្ធជាមួយរុស្ស៊ីដោយផ្ទាល់នោះទេ។

គួរបញ្ជាក់ថា លោក Zelensky បានទៅដល់ទីក្រុង វ៉ាស៊ីនតោន ក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិក ពណ៌នាថា ជាដំណើរទស្សនកិច្ចដែលបានរៀបចំដោយសម្ងាត់ បើទោះបីជា ត្រូវបានបែកធ្លាយកាលពីថ្ងៃអង្គារក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Biden ជំរុញឲ្យបន្តមានសាមគ្គីភាពលើអ៊ុយក្រែន នៅឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម