Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសដាក់ប្រើប្រាស់សព្វាវុធថ្មីៗ ក្នុងពេលឆាប់ៗ (មានវីដេអូ)

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២១ខែធ្នូថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាពរបស់ខ្លួន ហើយលោកបានប្តេជ្ញាថា សព្វាវុធថ្មី នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ លោកពូទីន បានធ្វើសេចក្តីថ្លែងការណ៍ អំឡុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេស រុស្ស៊ី។

លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធនុយក្លេអ៊ែរទាំងបីរួមមាន មីស៊ីលដែលបាញ់ចេញពីយន្តហោះ, បាញ់ចេញពីនាវាមុជទឹក និងបាញ់ចេញពីឧបករណ៍ចល័តនៅលើដី។

លោកពូទីននិយាយថា “យើងនឹងបន្តរក្សា និងបង្កើនការត្រៀមខ្លួនប្រយុទ្ធដោយប្រើអាវុធនុយក្លេអ៊ែរ។ នេះគឺជាការធានាដ៏សំខាន់សម្រាប់ការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង សមភាពជាយុទ្ធសាស្ត្រ និងតុល្យភាពអំណាចទូទៅនៅក្នុងពិភពលោក”។

មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat

លោក ពូទីន បន្តថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលបាញ់ចេញពីដីគោក នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ មីស៊ីលនេះ អាចធ្វើដំណើរបានចម្ងាយ១៨០០០ គីឡូម៉ែត្រ។

លើសពីនេះ នាវាចម្បាំង Admiral Gorshkov របស់កងនាវាចរភាគខាងជើង នឹងត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនាវា Zircon ដែលមានល្បឿនលឿនជាងសំឡេង នៅដើមខែមករា។

នាវាចម្បាំង Admiral Gorshkov

ដោយដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១០ នាវាចម្បាំងនេះគឺស្ថិតក្នុងចំណោមនាវាធំបំផុតរបស់រុស្ស៊ី ខណៈការធ្វើតេស្តមីស៊ីល Zircon នៅលើនាវា Admiral Gorshkov ត្រូវបានបញ្ចប់កាលពីខែមិថុនា។ នេះបើយោងតាមក្រសួងការពារជាតិ។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំដដែលថា យន្តហោះ Tu-160M ទី១ ដែលជាកំណែកាន់តែខ្លាំងនៃយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែរ Tu-160 បានចូលរួមជាមួយកងទ័ពអាកាសរួចរាល់ហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេង២៧ដង គ្មានអ្វីអាចបញ្ឈប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម