ព័ត៌មានអន្ដរជាតិ
តើលោក Zelensky និយាយអ្វីខ្លះទៅកាន់សភាអាមេរិក?
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទើបតែបញ្ចប់សុន្ទរកថានៅសភាអាមេរិក។
ខាងក្រោមនេះ គឺជាសេចក្តីសង្ខេបនៃការលើកឡើងរបស់លោក Zelensky ទៅកាន់សភាអាមេរិក៖
- លោក Zelensky បានប្រាប់សភាថា កញ្ចប់ហិរញ្ញវត្ថុរបស់អាមេរិកដែលជួយអ៊ុយក្រែន គឺជាការវិនិយោគនៅក្នុងសន្តិសុខពិភពលោក។
- លោកនិយាយថា “លុយរបស់អ្នកមិនមែនជាសប្បុរសធម៌ទេ”។
- គាត់បានសំដៅទៅលើសមរភូមិ Bulge ដែលជាសមរភូមិបុណ្យណូអែល ប្រយុទ្ធដោយទាហានអាមេរិកប្រឆាំងនឹងពួកណាស៊ី។
- លោកនិយាយថា “កងកម្លាំងអ៊ុយក្រែនដ៏ក្លាហាន កំពុងធ្វើដូចគ្នាទៅនឹងកងកម្លាំងរបស់លោកពូទីន ក្នុងពេលបុណ្យណូអែលនេះ”។
- លោក Zelensky ក៏បាននិយាយអំពីការធ្វើដំណើរនាពេលថ្មីៗនេះ ទៅកាន់សមរភូមិជួរមុខនៅតំបន់ Bakhmut ផងដែរ ដោយបញ្ជាក់ថា “គ្រប់ចំអាមនៃទឹកដីនោះ គឺដក់ដោយថ្លុកឈាម”។
- គាត់បានជូនពរជនជាតិអាមេរិកក្នុងថ្ងៃបុណ្យណូអែល ហើយនិយាយថា ប្រជាជនអ៊ុយក្រែនជាច្រើន នឹងអបអរពិធីបុណ្យនេះដោយភ្លើងទៀន មិនមែនដោយសារតែវារ៉ូមែនទិកនោះទេ ប៉ុន្តែដោយសារតែគ្មានអគ្គិសនី។
- គាត់បញ្ចប់ដោយនិយាយថា អ៊ុយក្រែននឹងសម្រេចបានជ័យជម្នះដាច់ខាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Biden ប្រាប់មូលហេតុដែលលោក Zelensky មិនអាចទទួលបានអាវុធគ្រប់យ៉ាង តាមចិត្ត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ