ព័ត៌មានអន្ដរជាតិ
មកដឹងសីតុណ្ហភាពខែរងានៅ អ៊ុយក្រែន ខណៈកំពុងខ្វះការផ្គត់ផ្គង់ឧស្ម័នកម្ដៅខ្លួន
សីតុណ្ហភាពនៅក្នុងប្រទេសអ៊ុយក្រែនសម្រាប់រដូវរងាឆ្នាំនេះបានធ្លាក់ចុះរហូតដល់ -២០ អង្សាសេ ស្របពេលដែលប្រទេសនេះកំពុងជួបប្រទះនូវការខ្វះខាតការផ្គត់ផ្គង់ឧស្ម័នសម្រាប់កម្ដៅខ្លួន ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

ការចុះត្រជាក់ខ្លាំងបែបនេះក៏ធ្វើឲ្យប្រជាជននៅតំបន់មួយចំនួនធំរបស់អ៊ុយក្រែនរងាញ័រញាក់ខ្លាំងផងដែរ ដោយសារបច្ចុប្បន្នអ៊ុយក្រែនមិនមានអគ្គិសនីប្រើប្រាស់ដើម្បីកម្ដៅក្នុងស្ថានភាពត្រជាក់នេះឡើយ ក្រោយពេលដែលរុស្ស៊ីបើកការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទីតាំងថាមពលរបស់អ៊ុយក្រែន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក Herman Halushchenko បាននិយាយថា យ៉ាងហោចណាស់មានរោងចក្រផលិតថាមពលចំនួន ៩ ត្រូវបានរងផលប៉ះពាល់ ហើយការផ្គត់ផ្គង់ថាមពលបានធ្លាក់ចុះដល់ ៥០ ភាគរយ ។

ដោយឡែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយផងដែរថា ប្រទេសរុស្ស៊ីនៅតែមានកាំជ្រួចមីស៊ីលគ្រប់គ្រាន់សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំជាច្រើនទៀតលើអ៊ុយក្រែន ប៉ុន្តែលោកបានបន្ថែមថា ទោះជាយ៉ាងណា អ៊ុយក្រែននៅតែមានការប្ដេជ្ញាចិត្ត និងជំនឿលើខ្លួនឯងក្នុងការវាយតបតវិញផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Aci Africa
ចុចអាន ៖ លោក Zelensky ចុះទៅទីក្រុងប្រយុទ្ធជួរមុខរបស់ អ៊ុយក្រែន ដោយមិន ប្រកាសឲ្យដឹងមុន

-
សន្តិសុខសង្គម៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ